• Juventus បញ្ជាក់ថា ខ្សែប្រយុទ្ធ Ronaldo មិនមានបំណងចាកចេញពីក្លិបនោះទេ

    (តូរីន)៖ លោក Pavel Nedved នាយកប្រតិបត្តិ Juventus ដែលស្ថិតក្នុងលីគកំពូលអ៉ីតាលី Serie A បានលើកឡើងថា កីឡាករខ្សែប្រយុទ្ទ Cristiano Ronaldo មិនមានបំណងចាកចេញពីក្លិបរហ្សនាម «សេះបង្កង» នោះទេ ដោយរូបគេនឹងវិលត្រឡប់មកកាន់ទីក្រុងតូរីនវិញនៅចុងខែកក្កដា ឆ្នាំ២០២១ នេះ បន្ទាប់ពីបញ្ចប់ការដើរលំហែកាយរួចមក។ នេះបើតាមការចេញផ្សាយដោយ France 24 នាថ្ងៃទី១៥ ខែកក្កដា។

    Ronaldo កំពុងតែស្ថិតនៅពេលវេលាសម្រាកលំហែកាយ ក្រោយបញ្ចប់ការប្រជែងព្រឹត្តិការណ៍ Euro 2020 ដែលបានឈ្នះពានស្បែកជើងមាស ខណៈលោកប្រធានក្លិបបានឲ្យដឹងថា «យើងមិនមានអ្វីដែលបង្ហាញថា រូបគេចង់ចាកចេញនោះទេ គ្រាដែលយើងកំពុងរង់ចាំរូបគេត្រឡប់មកកាន់ទីក្រុងតូរីន នៅថ្ងៃទី២៥ ខែកក្កដានេះ» ហើយនេះជាការឲ្យដឹងពីលោក Pavel Nedved នៅក្នុងកម្មវិធីបង្ហាញពេលវេលាប្រកួតរដូវកាលថ្មីឆ្នាំ២០២១-២០២២។

    ដោយនៅរយៈពេល ៣រដូវកាល Ronaldo លេងបាន ៩៧ប្រកួត និងរកបាន ៨១គ្រាប់លើកពានលីគ Serie A ២លើកជាមួយ Juventus ខណៈរដូវកាលមុន ក្រុមសេះបង្កង់មួយនេះបញ្ចប់នៅលេខរៀងទី៤ ក្នុងលីគ Serie A និងធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ១៦ក្រុម ក្នុងនាមជាក្រុមឈ្នះពាន Serie A បាន ៣៦សម័យ។

    បច្ចុប្បន្ន Ronaldo នៅសល់កិច្ចសន្យាតែ ១ឆ្នាំទៀតជាមួយ Juventus ស្របពេលកិច្ចសន្យាថ្មីស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ហើយការប្រកួតរដូវកាលថ្មី ក្រុមកំពុងដឹកនាំដោយលោក Massimiliano Allegri ត្រូវបើកឆាកប៉ះក្រុម Udinese ស្វែងរក ៣ពិន្ទុដំបូង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ