• វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន «ដៃគូអាស៊ាន» ឆ្នាំ២០២១ ប្រារព្ធធ្វើនៅទីក្រុងប៉េកាំងប្រទេសចិន

    (ប៉េកាំង)៖ ក្នុងឱកាសខួបលើកទី៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន «ដៃគូអាស៊ាន» ឆ្នាំ២០២១ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៤ ខែកក្កដា។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជានាយកអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចូលរួមនិង ថ្លែងសុន្ទរកថា។

    អគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងភ្ញៀវកិត្តិយសចិននិងបរទេសជិត១០០រូប នៃប្រព័ន្ធសារព័ត៌មាននិងអង្គការចំនួន៣៣ ដែលមកពីប្រទេសចំនួន ១៥បានធ្វើកិច្ចសន្ទនាជុំវិញប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មាន និងជំរុញការអភិវឌ្ឍក្នុងតំបន់» តាមរបៀបតាមអនឡាញ បូកជាមួយនិងនៅនឹងកន្លែង។ វេទិកាក៏បានចេញនូវ «សេចក្តីប្រកាសរួមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ» ដោយលើកឡើងថាប្រព័ន្ធសារព័ត៌មានចិន និងអាស៊ានគួរតែបន្តពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ រួមគ្នាចូលរួមចំណែករបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

    ហើយនិងចាប់ដំណើរការព្រឹត្តិការណ៍ «ភាពយន្តចល័តទន្លេឡានឆាំង-មេគង្គឆ្នាំ២០២១»។ ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសចិននៃប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងថៃ ឯកអគ្គរដ្ឋទូតរងឥណ្ឌូណេស៊ីប្រចាំនៅប្រទេសចិន និងអគ្គលេខាធិការនៃមជ្ឈមណ្ឌលចិន-អាស៊ានបានចូលរួមនៅក្នុងសកម្មភាពនេះនៅកន្លែងផ្ទាល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ