• ម្ចាស់ឡាន Pruis ចេញមុខបកស្រាយហេតុការណ៍ពិត ក្រោយមហាជនថាឡានតូចជាអ្នកខុសទាំងស្រុង

    កាលពីថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២១ នេះ មានហេតុការណ៍ប៉ះទង្គិចគ្នារវាងរថយន្តធន់ធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែងស្ថិតនៅភូមិឫស្សីមួយគុម្ព ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

    តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលគេបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យឃើញជាក់ស្ដែងថា រថយន្តធំនោះ បានបើកលូយទៅមុខហើយ តែរថយន្ត Pruis នៅតែសម្រុកចូលមកទៀត បណ្ដាលឱ្យកៀបបណ្ដាលឱ្យខូចខាតបែបនេះ ។ មហាជនអ្នកវិភាគលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងដូចៗគ្នាថា ឡានតូចជាអ្នកខុស ព្រោះឃើញឡានធំមកហើយនៅខំរុលទៅទៀត មិនព្រមឈប់សិន និងលើកឡើងថា ឡានធំពិបាកជាន់ហ្វ្រាំង ទើបមិនអាចឈប់បាន ។ យ៉ាងណាមិញនេះជាការលើកឡើងតាមជាក់ស្ដែង ។ ដោយឡែកអ្នកក្នុងហេតុការណ៍ពិតគឺមានតែម្ចាស់រថយន្តទាំងពីរប៉ុណ្ណោះ ។

    មកស្ដាប់នារីម្នាក់បានដែលជាភាគីរថយន្ត Toyota Pruis បានបកស្រាយថា រថយន្តរបស់ខ្លួន បានបើកចូលដល់លើស្ពានប្រមាណបីម៉ែត្រហើយ ស្រាប់តែពេលនោះ រថយន្តធំបានបើកបោះពួយយ៉ាងលឿន ហើយខ្លួនជាម្ចាស់ឡានតូចខំស៊ីផ្លេផង វ៉ៃភ្លើងផង ប៉ុន្តែខាងរថយន្តធំនៅតែបើកសំដៅមកយ៉ាងលឿន មិនឈប់ទេ ពេលដែលម្ចាស់រថយន្តធំចុះមកបានប្រាប់ថាជាន់ហ្វ្រាំងមិនស៊ី ។ ក្នុងពេលកើតហេតុនោះ រថយន្តធំនោះ បានអូសឡានតូចថយទៅក្រោយ ទើបឃើញរូបភាពបង្ហាញបែបនេះ ។

    យ៉ាងណាក្ដីនេះ ជាការបញ្ជាក់ពីភាគីឡានតូច ។ ចំពោះរឿងរ៉ាងផ្ទុយពីនេះ ឬ បែបណានោះ ទាល់តែរង់ចាំការបកស្រាយពីភាគីឡានធំបន្ត ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ