• វីរុសកូវីដ Delta កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅក្នុងទីក្រុងសេអ៊ូ ប្រទេសកូរ៉េខាងត្បូង

    ប្រទេសកូរ៉េខាងត្បូងបានរឹតបន្តឹងច្បាប់ការពារវីរុសកូវីដ១៩ នៅទូទាំងប្រទេស នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃមេរោគឆ្លងដ៏អាក្រក់បំផុតមិនធ្លាប់មាន។ ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់ពោលគឺ ១៦១៥ ករណី។

    ចំនួនអ្នកឆ្លងប្រចាំថ្ងៃ បានកើនលើសកំណត់ត្រា កាលពីថ្ងៃសុក្រសប្តាហ៍មុនដែលចំនួនអ្នកឆ្លងមាន១៣៧៨ ករណី។ រដ្ឋាភិបាលកាន់តែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដ Delta និងយុទ្ធនាការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ។

    ទីភ្នាក់ងារគ្រប់គ្រងនឹងប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថាវីរុសកូវីដ Delta បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅក្នុងទីក្រុងសេអ៊ូលនិងតំបន់នៅជុំវិញនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ