រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយ នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការបង្រ្កាបយ៉ាងសាហាវទៅលើហ្វូងបាតុករដែលតវ៉ាប្រឆាំង។
អាមេរិក ក៏បានអំពាវនាវដល់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន ចាត់វិធានការដើម្បីបញ្ចប់អំពើហិង្សានិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូតដ៏សំខាន់ ចាប់តាំងពីប្រទេសនេះមានភាពវឹកវរ។
អ្នកនាំពាក្យក្រសួងការបរទេសអាស៊ាន បាននិយាយនៅក្នុងសន្និសីទកាសែតមួយជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសអាស៊ាន ថាលោក Blinken បានជំរុញឱ្យអាស៊ានចាត់វិធានការជាបន្ទាន់លើកិច្ចសន្យា ៥ ចំណុច ដែលបានព្រមព្រៀងគ្នាកាលពីខែមេសា កន្លងទៅ៕