ពលករកម្ពុជានៅប្រទេសថៃ ជាង ២០០០នាក់ ត្រូវបានរាយការណ៍ថា បានវិលត្រឡប់មកកាន់ ប្រទេសកំណើតវិញ។ ការវិលត្រឡប់របស់ពលករកម្ពុជាមកកាន់ស្រុកកំណើតវិញ គឺដោយហេតុថាប្រទេសថៃ បានបញ្ជាឱ្យបិទជំរុំកម្មករ។ នេះបើតាមកាសែតបាងកក ប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១។
ពលករកម្ពុជាបានជ្រើសរើសការត្រឡប់មកផ្ទះវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យបិទកន្លែងជំរុំស្នាក់នៅរបស់កម្មករនៅទូទាំងទីក្រុងបាងកក ដើម្បីជាវិធានការទប់ស្កាត់ការ ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅក្នុងរដ្ឋធានីបាងកក និងខេត្តនៅជុំវិញនោះ។
ចាប់តាំងពីមានការផ្អាកទីតាំងជំរុំស្នាក់នៅរបស់កម្មករនៅក្នុងប្រទេសថៃ ឃើញថា មានពលករកម្ពុជាជាង ២០០០នាក់ បានឆ្លងដែនចូលមកកម្ពុជាវិញ។ ក្នុងនោះមានពលករចំនួន ២៣៩ នាក់ត្រូវបានរកឃើញថាបានឆ្លងវីរុសកូវីដ១៩ ដោយមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ៕