• «Netflix» ប្រកាសពីការបាត់បង់ អតិថិជនកូរ៉េខាងត្បូង រហូតដល់១លាននាក់ ដោយសារផលិតរឿងមិនសូវត្រូវចិត្តអ្នកទស្សនា

    (កូរ៉េ)៖ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវទីផ្សារ របស់ស្ថាប័ន Neilsen Korean Click បានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់ប្រចាំខែរបស់សេវាកម្ម Netflix នៅប្រទេសកូរ៉េខាងត្បូងនៅសល់ ៧,៩១លាននាក់ គិតត្រឹមខែឧសភា ក្រោយមានការធ្លាក់ចុះ៤ខែជាប់គ្នា ខណៈការធ្លាក់ចុះនេះ ត្រូវបានគេដឹងថា ដោយសារតែ Netflix ផលិតរឿងមិនសូវត្រូវចិត្តអតិថិជន នៅកូរ៉េខាងត្បូង ពោលគឺមានតែរឿង «Bridgeton» (ប្រ៊ីជើតុន) ប៉ុណ្ណោះ ដែលមានការទស្សនាពីប្រជាជនក្នុងប្រទេសនេះ ច្រើនជាងគេ។

    បើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រយៈពេល៥ខែដំបូងនៃឆ្នាំ២០២១នេះ ចំនួនអ្នកប្រើប្រាស់សេវា Netflix នៅកូរ៉េខាងត្បូង បានធ្លាក់ចុះរហូតដល់ជាង១លាននាក់ ដោយសារភាពយន្តដែលផលិតដោយ Netflix ហាក់មិនទទួលបានការគាំទ្រ ពីអ្នកទស្សនាក្នុងប្រទេសនេះឡើយ។ បើតាមទិន្នន័យ គឺអ្នកប្រើប្រាស់ប្រចាំខែរបស់ Netflix នៅកូរ៉េខាងត្បូង បានឡើងដល់ចំណុចខ្ពស់បំផុត នៅខែមករាកន្លងទៅ ដោយពេលនោះមានចំនួន ៨,៩៩លាននាក់ ចាប់តាំងពីពេលនោះមក ចំនួនអ្នកប្រើបានធ្លាក់ចុះជារៀងរាល់ខែ។

    ជាក់ស្តែង បើតាមទិន្ន័យពីក្រុមហ៊ុន Flix Partrol បានឲ្យដឹងថា មានភាពយន្តផលិតដោយ Netflix តែមួយប៉ុណ្ណោះ ដែលមានឈ្មោះក្នុងបញ្ជីភាពយន្ត និងកម្មវិធីកម្សាន្តទាំង១០ មានអតិថិជននៅកូរ៉េទស្សនាច្រើនជាងគេ នោះគឺភាពយន្តភាគអង់គ្លេស «Bridgeton» (ប្រ៊ីជើតុន)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ