• អូស្ត្រាលីបន្តបិទខ្ទប់ទីក្រុងស៊ីដនី «ពីរសប្តាហ៍ទៀត» ដើម្បីទប់ទល់ការរាតត្បាតកូវីដ-១៩

    (ស៊ីដនី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលីបានប្រកាសនៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា ទីក្រុងស៊ីដនី (Greater Sydney) និងតំបន់ជុំវិញមួយចំនួនទៀត នឹងត្រូវបន្តបិទខ្ទប់ (lockdown) ចំនួនពីរសប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី៣០ ខែកក្កដា ចំពោះមុខករណីឆ្លង COVID-19 ដែលនៅតែស្ថិតក្នុងកម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

    សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើយ បន្ទាប់ពីករណីឆ្លង COVID-19 សរុប ៩៧នាក់ ត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៨៖០០នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅទីក្រុងស៊ីដនី)។ មនុស្សសរុប ៦៥,០០០នាក់ ក៏ត្រូវបានធ្វើតេស្តរក COVID-19 ផងដែរ តែក្នុងរយៈពេលពេញមួយយប់ថ្ងៃអង្គារប៉ុណ្ណោះ។

    រដ្ឋមន្ត្រីសុខាភិបាលប្រចាំរដ្ឋ ញូសោតវែលស៍ លោក ប្រ៊ែដ ហាហ្សាដ (Brad Hazzard) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងកំពុងពិនិត្យឡើងវិញ នូវដំបូន្មានទាំងអស់ផ្នែកសុខាភិបាល ហើយនឹងបន្តធ្វើបច្ចុប្បន្នភាពទៅដល់សហគមន៍ ប្រសិនបើមានការផ្លាស់ប្តូរណាមួយតម្រូវឲ្យធ្វើឡើង»។

    គួរបញ្ជាក់ថា ការបិទខ្ទប់ត្រូវបានកំំណត់នៅទូទាំងតំបន់ Greater Sydney ក្នុងនោះមានដូចជា ឆ្នេរសិនត្រលខូសត៍ (Central Coast), Blue Mountains, វ៉ូលឡងហ្គុង (Wollongong) និង ហ្សែលហាប័រ (Shellharbour) ជាដើម។ សិស្សសាលាទាំងអស់ ក៏តម្រូវឲ្យធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់រយៈពេល ០២សប្តាហ៍ទៀតដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ