• ពិភព K-POP កំពុងមានហានិភ័យ ព្រោះការវាយលុកនៃជំងឺកូវីដ-១៩ ខណៈតារាកូរ៉េពីរនាក់ទៀត រកឃើញវិជ្ជមានកូវីដ-១៩

    (កូរ៉េ)៖ នៅក្នុងពិភព K-POP បានរកឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ ដោយនៅពេលនេះមានសេចក្តីរាយការណ៍ថា តារាកូរ៉េពីររូបទៀតហើយ មានវិជ្ជមានកូវីដ-១៩ ខណៈតារាល្បីៗជាច្រើនរូបទៀត កំពុងរង់ចាំលទ្ធផល និងដាក់ឲ្យនៅដាច់ដោយឡែក។

    បើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា តារាប្រុសក្នុងផលិតកម្ម YG គឺលោក Doyoung សមាជិកក្រុម TREASURE រកឃើញថា មានវិជ្ជមានកូវីដ-១៩ ខណៈសមាជិកក្រុម និងអ្នកសិល្បៈផ្សេងទៀតក្នុងផលតិកម្ម គឺទទួលលទ្ធផលអវិជ្ជមាន។

    ចំណែកឯអ្នកសិល្បៈម្នាក់ទៀត ដែលវិជ្ជមានកូវីដ-១៩ នោះ គឺ តារាចម្រៀងស្រី Seo In Young ដែលជាតារាក្នុងផលិតកម្ម Think Entertainment ក៏ត្រូវបានបញ្ជាក់នៅថ្ងៃនេះដែរថា មានវិជ្ជមានកូវីដ-១៩ ដែលតម្រូវឲ្យគម្រោងសិល្បៈនានា របស់នាងទាំងអស់ត្រូវបានលុបចោល និងកំពុងទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានកូរ៉េ Soompi។

    នេះគឺជារលកថ្មីមួយទៀត ដែលបានវាយលុកចូលវិស័យសិល្បៈរបស់កូរ៉េ ព្រោះក្រៅពីអ្នកសិល្បៈ ដែលវិជ្ជមានទាំងពីរនាក់ខាងលើ គឺនៅមានអ្នកពាក់ព័ន្ធជាច្រើនទៀត កំពុងត្រូវបានដាក់ឲ្យនៅដោយឡែក និងប្រកាសលុបចោលគម្រោងប្រគំតន្ត្រី ដើម្បីការពារជំងឺកូវីដ-១៩។ ជាក់ស្តែងដូចជាក្រុមចម្រៀង Golden Child បានប្រកាសលុបចោលគម្រៀងប្រគំតន្រ្តី ដែលនឹងធ្វើនៅថ្ងៃទី១៧ដល់១៨ ខែកក្កដា ខាងមុខ ដោយសារតែកូវីដ-១៩ វាយលុកចូលវិស័យសិល្បៈកូរ៉េជាថ្មី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ