• ក្រសួងសុខាភិបាល ប្តូរគម្លាតពេលវេលាចាក់វ៉ាក់សាំងដូសទី១ និងដូសទី២, គម្លាតដូសទី១ និងដូសទី២ គឺ ២១ថ្ងៃ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចកែប្រែគម្លាតពេលវេលានៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រវាងដូសទី១ និងដូសទី២ ត្រូវមានរយៈពេល ២១ថ្ងៃ ឬ៣សប្តាហ៍។

    យោងតាមលិខិតណែនាំរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១៣ ខែកក្កដា នេះ បានបញ្ជាក់ថា ការផ្លាស់ប្តូរពេលវេលាចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២នេះ ធ្វើឡើងដោយមានចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន ដោយយោងតាមរបាយការណ៍របស់គណៈប្រចាំការនៃគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

    ក្នុងលិខិតនេះ លោកស្រី ឱ វណ្ណឌីន បានណែនាំទៅប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវធ្វើការណែនាំជាបន្ទាន់ដល់ក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យអនុវត្តន៍នូវគោលការណ៍ថ្មីនេះ។

    សូមបញ្ជាក់ថា នាពេលកន្លងទៅគម្លាតនៃការចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២ នៃវ៉ាក់សាំងទាំងពីរប្រភេទនេះ គឺមានរយៈពេលត្រឹម ១៤ថ្ងៃ ឬស្មើនឹងពីរសប្តាហ៍ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ