• យុវជនខ្មែរ ផលិតម៉ាស៊ីនភ្លើងឆ្លាតវៃ ដំណើរដោយមិនប្រើសាំង និងមិនមានសំលេងរំខាន

    (កំពង់ឆ្នាំង)៖ លោក សោម សីហា អតីតនិស្សិតវិស្វកម្មបច្ចេកវិទ្យាអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុកបច្ចេកកម្ពុជា បានផលិតម៉ាស៊ីនភ្លើងឆ្លាតវៃ ដោយមិនចាំបាច់ប្រើសាំង ប្រេងម៉ាស៊ូត និងមិនមានសំលេងរំខាននោះឡើយ។ ម៉ាស៊ីភ្លើងនេះ ដំណើរការដោយកម្លាំងម៉ូទ័រអាគុយឌីណាម៉ូ ដែលអាចបញ្ជាភ្លើងបានដោយខ្លួនឯង។

    លោក សោម សីហា រស់នៅភូមិពពែពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក សីហា បានបញ្ជាក់ពីការផលិតម៉ាស៊ីនភ្លើងនេះយ៉ាងដូច្នេះ «ដោយសារខ្ញុំបានរៀនបច្ចេកវិទ្យាអេឡិចត្រនិក នៃវិទ្យាស្ថានជាតិពហុកបច្ចេកកម្ពុជា អញ្ចឹងនៅពេលដែលចប់ខ្ញុំបានសិក្សាលើវា។ អ៊ីចឹងខ្ញុំចង់បង្កើតវាចេញជាស្នាដៃរបស់ខ្លួនឯង វាជាប្រភេទម៉ាស៊ីនដែលវិលជុំដោយខ្លួនឯង ដោយមិនពឹងលើកម្លាំងគេ»។

    លោក សោម សីហា បានរៀបរាប់ថា ម៉ាស៊ីននេះ ដំណើរការដោយ Start Up។ មុនដំបូង វាដំណើរការដោយថាមពលរបស់អាគុយ អ៊ីចឹងនៅពេលដែលវា Start Up គ្រប់ជុំហើយ គឺវាផ្តាច់អាគុយចេញ និងដើរដោយខ្លួនឯង។ ឧទាហរណ៍ ឌីណាម៉ូ ១០គីឡូវ៉ាត់ គឺនៅសល់ប្រើជាមួយម៉ូទ័រ នៅសល់ប៉ុន្មាន គឺប្រើប្រាស់ជាថាមពលរបស់វា។

    លោក សោម សីហា បានបន្ថែមយ៉ាងដូច្នេះថា៖ «ម៉ាស៊ីននេះ បច្ចុប្បន្នខ្ញុំអត់ប្រើប្រាស់ជាអាជីវកម្មទេ ខ្ញុំប្រើប្រាស់ក្នុងផ្ទះ និងចែកចាយជាមួយបងប្អូនចំនួន៣ផ្ទះ សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ជាទូទៅបើយើងដំឡើងវាយើងអាចកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ការខូចរបស់វា គឺអាស្រ័យទៅលើគ្រឿងផលិតរបស់យើង។ អ៊ីចឹងយើងប្រើគ្រឿងល្អ ក៏អត់ងាយខូចដែរ អ៊ីចឹងវាកាត់បន្ថយការចំណាយរបស់ខ្ញុំ ក្នុង១ខែ ៣ ឬ៤ម៉ឺន ដែលអ៊ីចឹង ៤ផ្ទះ បងប្អូនខ្ញុំវានៅសល់ជាង ១០ម៉ឺន ក្នុង១ខែ»។

    យុវជនឆ្នើមរូបនេះ បានគូសបញ្ជាក់ថា ក្នុងការចំណាយផលិតម៉ាស៊ីនេះ វាត្រូវចំណាយអស់ខ្ទង់ជាង ៣,៧០០ដុល្លារ។ សម្រាប់បង្កើតវាឡើងនេះ មិនមែនតម្លៃសិក្សា គឺតម្លៃបង្កើតវាឡើងតែម្តង គឺវាលែងខុសហើយ ប៉ុន្តែបើតម្លៃសិក្សា កាលខ្ញុំសិក្សាអស់ជាង៦០០០ដុល្លារ ទើបអាចធ្វើឱ្យវាដើរ។

    អតីតនិស្សិតរូបនេះ បានគូសបញ្ជាក់ថា សម្រាប់គ្រឿងបង្គុំទាំងអស់ គឺនាំចូលមកពីប្រទេសចិន និងធ្វើដោយខ្លួនឯងមួយចំនួនផងដែរ។ ជាក់ស្តែងដូចជា Bort (បូត) គឺលោកធ្វើដោយដៃខ្លួនឯងផ្ទាល់។ សម្រាប់លក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ម៉ាស៊ីនឆ្លាតវៃ គ្រាន់តែកាច់សោ នឹងចាប់ផ្តើមដំណើរការតែម្តង។ ជាពិសេសនោះ គឺម៉ាស៊ីនឆ្លាតវៃនេះ ដូចម៉ាស៊ីនភ្លើងធម្មតាផងដែរ។

    លោកក៏បានគូសបញ្ជាក់ថា សម្រាប់ការបង្កើតម៉ាស៊ីនឆ្លាតវៃនេះ ១គ្រឿង ត្រូវបានបែងចែកជា៣ជំហាន គឺទី១៖ ខាងមេកានិច ដោយត្រូវតម្លើងឱ្យត្រូវតាមដារ ឬចំនួនជុំរបស់វា, ទី២៖ ខាងអគ្គិសនី គឺត្រូវបែងចែកថាថាមពលណា ជាថាមពល DC ថាមពលណាជាថាមពល AC និងទី៣៖ គឺអេឡិចត្រនិក មានន័យថាយើងរៀបចំប្រព័ន្ធត្រួតពិនិត្យ ប្រព័ន្ធបញ្ជារបស់វាឱ្យបានត្រឹមត្រូវ។

    យុវជនរូបនេះ បានបន្ថែមទៀតថា៖ «សម្រាប់ខ្ញុំ ចង់ឱ្យនិស្សិត ឬមួយក៏បងប្អូនយើងសិក្សាទៅលើបច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីដើរដូចខាងប្រទេសគេដែរ។ គេសិក្សាទៅលើបច្ចេកវិទ្យាច្រើន អញ្ចឹងកាលណាបច្ចេកវិទ្យាយើងកើនឡើង ប្រទេសយើងនឹងមានការអភិវឌ្ឍខ្លាំងដូចគេដែរ»។

    យុវជនរូបនេះបន្តថា «បើសិនជាគាត់អ្នករៀន ប្រូក្រាម (Program) ខ្ញុំអាចចែករំលែកគាត់បាន គាត់អាចយល់ពី Program ខ្ញុំអាចចែករំលែកគាត់បាន ម៉ាស៊ីននេះមួយ គឺយើងសសេរប្រូក្រាម ដើម្បីឱ្យវាដំណើរការបានទាល់តែយើងសរសេរប្រូក្រាម។ ប៉ុន្តែបើខាងមេកានិកអី ខ្ញុំអាចបង្រៀនគាត់បាន»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ