• FA ប្តេជ្ញាត្រួតពិនិត្យឡើងវិញយ៉ាងពេញលេញ ទៅលើការបំពានផ្នែកសន្តិសុខ នៅឯពហុកីឡដ្ឋាន Wembley

    (អង់គ្លេស)៖ សមាគមបាល់ទាត់អង់គ្លេស (FA) នឹងធ្វើការត្រួតពិនិត្យយ៉ាងពេញលេញមួយ ទៅលើការបំពានផ្នែកសន្តិសុខ កាលពីថ្ងៃអាទិត្យ នៅឯពហុកីឡដ្ឋាន Wembley មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ European Championship, នេះបើតាមសម្តីប្រធានប្រតិបត្តិ FA លោក Mark Bullingham បានប្រាប់សារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

    ក្រុមអ្នកគាំទ្របានប៉ះទង្គិចជាមួយគ្នា និងបានប៉ះទង្គិចជាមួយក្រុមមន្ត្រី, ដោយបានបំពានលើខ្សែបន្ទាត់សន្តិសុខ និងសម្រុកចូលទៅកាន់បរិវេណ នៃពហុកីឡដ្ឋាន Wembley មុនពេលការចាប់ផ្តើមការប្រកួត។

    «យើងនឹងធ្វើការត្រួតពិនិត្យពេញលេញមួយ ហើយយើងនឹងធ្វើការជាមួយនឹងប៉ូលិស ដើម្បីចាប់ខ្លួនអ្នកដែលពាក់ព័ន្ធ ហើយធ្វើឲ្យប្រាកដថា យើងអាចការពារវា ពីការកើតឡើងម្តងទៀត», នេះបើតាមសម្តីលោក Bullingham បានប្រាប់ BBC នាថ្ងៃចន្ទនេះ។

    ប៉ូលិសទីក្រុងឡុងដ៍ បានប្រាប់ថា ពួកគេបានចាប់ខ្លួនមនុស្ស៤៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍ ហើយថា១៩នាក់នៃក្រុមមន្ត្រីរបស់ខ្លួន បានទទួលរងរបួស ដោយសារតែពួកគេប្រឈមមុខ នឹងការបង្កហិង្សា ដោយហ្វូងមនុស្ស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ