• អាជ្ញាធរថៃគ្រោងនឹងចាក់បញ្ជូលគ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca សម្រាប់ដូសទី១ និងទី២ ដើម្បីបង្កើនប្រសិទ្ធភាព

    (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទនេះបានប្រកាសថាប្រទេសថៃគ្រោងនឹងដាក់បញ្ចូលគ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដើម្បីបង្កើនភាពសាំុសហគមន៍ប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ ២០២១។

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រកាសថា គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ បានអនុម័តយល់ព្រមផ្លាស់ប្តូរវិធីចាក់វ៉ាក់សាំង ដោយវ៉ាក់សាំង Sinovac គឺសម្រាប់ចាក់ដូសទីមួយ និងវ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទីពីរ ដោយទុកចន្លោះពេល ៣ ទៅ ៤សប្តាហ៍។

    អាជ្ញាធរសុខាភិបាលថៃជឿជាក់ថា ការចាក់បញ្ចូលគ្នារវាងវ៉ាក់សាំងទាងពីរក្នុងការរៀបចំបែបននេះ នឹងបង្កើនភាពស៊ាំទូទៅប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសវីរុសបម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។

    គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះថៃរាយការណ៍ករណីថ្មីចំនួន ៨,៦៥៦ករណី ក្នុងនោះ ៤,៤២០ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក និងតំបន់ជុំវិញ។ ការកើនឡើងនៃករណីឆ្លងនេះបានជុំវិញឲ្យអាជ្ញាធរនៅតាមតំបន់ទាំងនោះដាក់ចេញនូវវិធានការបិទខ្ទប់ ដោយនឹងអនុវត្តបម្រាមគោចរនៅចន្លោះម៉ោង ៩យប់រហូតដល់ម៉ោង ៤ព្រឹក ខណៈហាងនានាត្រូវបិទទ្វារបណ្តោះអាសន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ