• កម្ពុជា រកឃើញអ្នកឆ្លងកូវីដសរុបចំនួន ៩១១ នាក់បន្ថែមទៀតហើយ ឯអ្នកស្លាប់ថ្មីៗកើនជាង២០នាក់ទៀត

    នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩១១ នាក់បន្ថែមទៀត ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ ៥៩២ នាក់ និងអ្នកដំណើរពីបរទេស ៣១៩ នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ២៣ នាក់បន្ថែមទៀត រីឯចំនួនអ្នកជាសះស្បើយវិញ មានចំនួន ១,០០២ នាក់។ នេះជាទិន្នន័យសម្រាប់ថ្ងៃទី ១១ កក្កដា ២០២១នេះ។

    គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៦១,៨៧០ នាក់ អ្នកជាសះស្បើយសរុប ៥៣,៤៧៧ នាក់ និង មានអ្នកស្លាប់សរុប ៩២៥ នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ