• ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៨,៦០០នាក់ និងអ្នកជំងឺ ៨០នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

    (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៥៦ករណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

    CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៨,៥៨៣ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១០៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៨០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈអ្នកជាសះស្បើយចំនួន ៣,៦៨៧នាក់ទៀតទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។

    គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៤៥,០២៧ករណី ក្នុងនោះមានអ្នកស្លាប់ ២,៧៩១នាក់ និងអ្នកជាសះស្បើយ ២៥១,៦៥៨នាក់។ ចាប់ពីថ្ងៃចន្ទនេះតទៅ ទីក្រុងបាងកកព្រមទាំងខេត្តនៅក្បែរខាងចំនួន ០៥ រួមទាំងខេត្តនៅតំបន់ភាគខាងត្បូងចំនួន ០៤ទៀត គឺត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (lockdown) ប្រឆាំងនឹងជំងឺ COVID-19៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ