• ស្បែកជើងមាសបានទៅ Ronaldo គ្រាដែលស្រោមដៃបានទៅ Pickford សម្រាប់ Euro 2020

    (ក្រុងឡុងដ៍)៖ Cristiano Ronaldo របស់ព័ត៌ទុយហ្គាល់បានឈ្នះស្បែកជើងមានពីព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំ ទ្វីបអឹរ៉ុប UEFA European Championship 2020 លើកទី១៦ នេះ គ្រាដែលកីឡាករចាំទី Jorfan Pickford បានឈ្នះក្រោមដៃមាសប្រចាំយុទ្ធនាការដែលមានរៀងរាល់ ៤ឆ្នាំម្តងនេះ។

    Ronaldo ដែលជាខ្សែប្រយុទ្ធត្រូវបានជ្រើសរើសចេញពីក្លិប Juventus របស់អ៉ីតាលីនោះ រកបាន ៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមស៊ុត ១គ្រាប់ក្នុងចំណោម ៤ប្រកួតរបស់ព័រទុយហ្គាល់នៅ Euro 2020 ដ្បិតក្រុមត្រូវហាលអាវត្រឹមវគ្គ ១៦ក្រុមចុងក្រោយថ្វីជើងរបស់ប៊ែលហ្សិកក៏ដោយ។

    ចំណែកឯក Jordan Pickford ដែលត្រូវបានគ្រូបង្វឹក Gareth Southgate កោះហៅពីក្លិបក្នុងស្រុក Everton វិញនោះ មានការរបូតគ្រាប់បាល់តែ ២គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៧ប្រកួតពេញម៉ោង ៩០នាទីឈានដល់វគ្គផ្តាច់ព្រ័ត្ររបស់អង់គ្លេស បើទោះបីជាបានត្រឹមរងជើងឯកក៏ដោយ នៅពេលចាញ់ក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ៣-២ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

    តែយ៉ាងណា កីឡាករចាំទី Gianluigi Donnarumma ដែលជួយឲ្យអ៉ីតាលីសម្រេចគោលដៅឈ្នះជើងឯក Euro ជាលើកទី២ គិតចាប់តាំងពីឆ្នាំ១៩៦៨ នោះ ក៏ត្រូវបាន UEFA ផ្តល់ពានក្នុងនាមកីឡាករលេងល្អបំផុតប្រចាំព្រឹត្តិការណ៍នេះដែរ នៅពេល Pedri របស់អេស្ប៉ាញឈ្នះពានកីឡាករក្មេងជាងគេ ដែលមានវ័យទើបតែ ១៨ឆ្នាំប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ