• អ៉ីតាលីលើកពាន Euro 2020 ក្រោយពីបំបាក់អង់គ្លេស ក្នុងវគ្គប៉េណាល់ទី ៣-២

    (ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់អាសូរីអ៉ីតាលី បានឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឹរ៉ុប UEFA European Championship 2020 ជាលើក២ ជាប្រវត្តិសាស្រ្តនៅពេលយកឈ្នះគូប្រជែងអង់គ្លេសដោយបាល់ ១១ម៉េត្រកាត់សេចក្តី ៣-២ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីឆ្លងចូលថ្ងៃចន្ទ ទី១២ ខែកក្កដា (ម៉ោងនៅកម្ពុជា)។

    ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London នោះ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ១គ្រាប់តាំងពីចាប់ផ្តើមបាន ២នាទីប៉ុណ្ណោះនៃវគ្គទី១ ពីការស៊ុតកីឡាករខ្សែការពារ Luke Shaw ដែលត្រូវបានជ្រើសរើសចេញពីក្លិបបិសាចក្រហម Manchester United ពីការបញ្ជូនរបស់មិត្តរួមក្រុម Kieran Trippier នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៧ម៉ឺននាក់ផងដែរ មុនពេលអ៉ីតាលីបានស្មើវិញនៅវគ្គទី២ រហូតដល់ចប់ការប្រកួត ១២០នាទី។

    កូនក្រុមរបស់លោក Roberto Mancini បានខិតខំវាយសម្រុកវិញដែរ នៅពេលត្រូវបានម្ចាស់ផ្ទះអង់គ្លេសនាំមុខ ១គ្រាប់ គ្រាដែលខ្សែប្រយុទ្ធមកពីក្លិបសេះបង្កង់ Juventus, Federico Chiesa ក៏ស៊ុត១ជើងស្អាតដែរ តែខុសគោលដៅពីអ្នកចាំទី Jordan Pickford ដែលត្រូវបានលោក Gareth Southgate ជ្រើសរើសចេញពីក្លិបក្នុងស្រុក Everton ដែលលេងនៅក្របខណ្ឌ Premier League បច្ចុប្បន្ន។

    នេះជាការប្រកួតលើកទី៥១ ចុងក្រោយគេនៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 លើកទី១៦ នេះ ដែលមាន ២៤ប្រទេសចូលរួម នៅពេលអង់គ្លេសបន្តខកខានពានអឺរ៉ុបនេះពាននេះអស់រយៈពេល ៦១ឆ្នាំមកហើយគិតចាប់តាំងថ្ងៃបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៦០ មក។

    គួរបញ្ជាក់ផងថា នេះគឺជាឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ និងឈ្នះពានជាលើកទី២ ទៀត ក្រោយពេលរង់ចាំអស់រយៈពេល ៥៥ឆ្នាំ គិតចាប់តាំងពីពួកគេបានឈ្នះពាន FIFA World Cup 1966 និងបន្តខកចិត្តទៀតក្នុងពានអឺរ៉ុបនេះដោយបាល់ ១១ម៉េត្រនៅពេល Marcus Rashford និង Jadon Sancho ទាត់បាល់ប៉េណាល់ទីអត់ចូល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ