• ថៃ៖ មនុស្ស ៩,២៧៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

    (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៩,២៧៦នាក់ និងអ្នកជំងឺ ៧២នាក់នាក់់ទៀតស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។

    បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងករណីឆ្លងទាំងអស់ខាងលើ មាន ៨,៩៩៨នាក់ ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ និង ២៧៨ករណីទៀតរកឃើញនៅតាមពន្ធនាគារ។ នេះជាចំនួនករណីឆ្លង កើនឡើងយ៉ាងគំហុកបន្ថែមទៀត ដែលកំពុងដាក់សម្ពាធកាន់តែខ្លាំង ទៅលើវិស័យសុខាភិបាល ជាពិសេសនៅទីក្រុងបាងកក ដែលមានករណីឆ្លង COVID-19 ខ្លាំងក្លាជាងគេ រហូតដល់អ្នកជំងឺមួយចំនួន ត្រូវគេងនៅក្រៅអគារមន្ទីរពេទ្យ ដើម្បីរង់ចាំការព្យាបាល។

    គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះប្រទេសថៃបានកត់ត្រា នូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣១៧,៥០៦ករណី ក្នុងនោះមានអ្នកស្លាប់ ២,៥៣៤នាក់ និងអ្នកជាសះស្បើយ ២៤០,០៧៧នាក់។ សម្រាប់អត្រាចាក់វ៉ាក់សាំងវិញ ថៃសម្រេចបាន ១១.៦១លានដូស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ