• Microsoft គ្រោងចំណាយ ២០០លានដុល្លារ ផ្ដល់ជាប្រាក់លើកទឹកចិត្តដល់បុគ្គលិក ដែលបានបម្រើការងារនៅក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩

    (អាមេរិក)៖ ក្រុមហ៊ុន Microsoft គ្រោងចំណាយ ១៥០០ដុល្លារ សម្រាប់បុគ្គលិកម្នាក់ៗ ដែលបានបម្រើការងារនៅជួរមុខក្នុងអំឡុងវិបត្តិកូវីដ១៩ ដោយសារពួកគេបានចំណាយពេលជាងមួយឆ្នាំក្នុងការបំពេញការងារ និងបម្រើដល់អតិថិជនដោយត្រូវប្រឈមនឹងជំងឺឆ្លងកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

    នៅក្នុងសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Microsoft បានបញ្ជាក់ឱ្យដឹងថា ខ្លួននឹងចំណាយប្រាក់ប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់ ចែកជូនដល់បុគ្គលិកដែលបានបម្រើការងារនៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ដើម្បីជាការលើកទឹកចិត្ត និង ជាថ្លៃតបស្នងដែលពួកគេបានប្រឹងប្រែងធ្វើការងារ ខណៈដែលជំងឺកូវីដ១៩ បានរីករាលដាល់យ៉ាងខ្លាំងនៅអាមេរិក និងបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភបលោក។

    លោកស្រី Kathleen Hogan ប្រធានផ្នែកគ្រប់គ្រង់បុគ្គលិករបស់ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្តនេះនឹង ត្រូវ ចែកជូននៅក្នុងអំឡុងខែកក្កដានេះ ឬអាចនៅខែសីហា ដោយក្នុងនោះមានបុគ្គលិកដែលបម្រើការងារនៅអាមេរិក និងនៅតាមបណ្ដាប្រទេស មួយចំនួនទៀតនឹងទទួលបាន ប៉ុន្តែអ្នកដែលមានសិទ្ធិទទួលបាននោះគឺជាបុគ្គលិកជួរមុខដែលបានបំពេញការងារផ្ដល់សេវាកម្ម និងផ្គត់ផ្គង់ដោយផ្ទាល់ជាមួយអតិថិជន។

    គួរបញ្ជាក់ផងដែរថា មិនមែនមានតែ Microsoft មួយនោះទេ ដែលបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកនោះ គឺមានក្រុមហ៊ុន បច្ចេកវិទ្យា និងក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនមួយចំនួនទៀតដូចជា Uber ជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ