• អាជ្ញាកណ្តាលហូឡង់ Kuipers នឹងកាត់ក្តីវគ្គផ្តាច់ព្រ័ត្ររវាងអង់គ្លេស និងអ៉ីតាលី ដណ្តើមពាន Euro 2020

    (ក្រុងឡុងដ៍)៖ លោក Kuipers ត្រូវបាន UEFA ផ្តល់សេចក្តីទុកចិត្តឲ្យធ្វើអាជ្ញាកណ្តាលក្នុងទីលាន ដើម្បីដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមអង់គ្លេស ប៉ះអ៉ីតាលីដណ្តើមពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2020 នាចុងសប្តាហ៍នេះ។

    បុរសសញ្ជាតិហូឡង់ Bjorn Kuipers បានក្លាយជាអាជ្ញាកណ្តាលទី១ របស់ហូឡង់ដែលបានដឹកនាំការប្រកួតផ្តាច់ព្រ័ត្រនៃពានអឺរ៉ុប UEFA Euro វគ្គផ្តាច់ព្រ័ត្របែបនេះ គ្រាដែលក្រុមជម្រើសជាតិទឹកក្រូហូឡង់របស់លោក បានហាលអាវតាំងពីវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់សាធាណរដ្ឋឆេក ក្នុងលទ្ធផល ២-០។

    គួររំលឹកផងថា លោក Kuipers ក៏ធ្លាប់បានធ្វើជាអាជ្ញាកណ្តាលនៅពេលអ៉ីតាលី បានយកឈ្នះអង់គ្លេស ២-១ កាលប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍ FIFA World Cup 2014 នៅប្រទេសប្រេស៊ីលផងដែរ។

    លោក Kuipers ដែលមានវ័យ ៤៨ឆ្នាំផងនោះ ជាមន្រ្តីអាជ្ញាកណ្តាលទី៤ ដែលត្រូវបានជ្រើសរើសឲ្យដឹកនាំការប្រកួតនៅ Euro 2020 លើកទី១៦ នេះ ហើយរូបលោកក៏បានដឹកនាំការប្រកួតដំបូងពេលអង់គ្លេស យកឈ្នះក្រូអាត ១-០ នៅថ្ងៃបើកឆាកប្រចាំពូល D ទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ