• Tokyo Olympics នឹងធ្វើឡើងដោយគ្មានអ្នកគាំទ្រ ស្របពេលជប៉ុន ប្រកាសដាក់ភាពអាសន្ន ដោយសារ COVID-19

    (តូក្យូ)៖ អ្នករៀបចំព្រឹត្តិការណ៍ Tokyo Olympics បានព្រមព្រៀងគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការហាមឃាត់អ្នកទស្សនាគាំទ្រទាំងអស់ នៅក្នុងការចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ បន្ទាប់ពីជប៉ុន បានប្រកាសដាក់ភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង នូវករណីឆ្លងជំងឺ COVID-19 ក្នុងទីក្រុង Tokyo, នេះបើយោងតាមសារព័ត៌មាន New York Post ចេញផ្សាយនាយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។

    ការហាមឃាត់នេះ ត្រូវបានធ្វើឡើង នៅរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ មុនពេលកម្មវិធីបើកព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។

    ប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកតូក្យូ លោកស្រី Seiko Hashimoto បានលើកឡើងថា លោកស្រីមាន «ការសោកស្តាយយ៉ាងខ្លាំង» ដែលព្រឹត្តិការណ៍កីឡារនេះ ត្រូវធ្វើឡើងដោយគ្មានអ្នកគាំទ្រ។

    លោកស្រី ក៏បានធ្វើការសូមការអភ័យទោស ចំពោះអ្នកដែលបានទិញសំបុត្រចូលទស្សនារួចហើយផងដែរ។

    គួររំលឹកថា ក្រុមអ្នកជំនាញ បានអំពាវនាវដល់ព្រឹត្តិការណ៍កីឡានេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដើម្បីហាមឃាត់អ្នកគាំទ្រ ដោយបានលើកឡើងថា វាជាជម្រើសដែលមានហានិភ័យតិចបំផុត ដើម្បីទប់ស្កាត់ការឆ្លងថ្មី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ