• អ្នកជំងឺកូវីដ១៩ម្នាក់ ដែលរត់ចេញពីកន្លែងព្យាបាលនៅស្រុកបាទី ខេត្តតាកែវ ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនមកវិញហើយ

    (តាកែវ)៖ អ្នកជំងឺកូវីដ១៩ម្នាក់ ឈ្មោះ តុល ហាក់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបានរត់ចេញមណ្ឌលចត្តាឡីស័ក និងកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី វេលាម៉ោង១យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចស្រុកបាទី តាមឃាត់ខ្លួនបានមកវិញ និងបញ្ជូនមកព្យាបាលវិញផងដែរ។

    លោក ភួន ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា បន្ទាប់ពីមានករណីអ្នកជំងឺកូវីដ១៩ ម្នាក់បានរត់ចេញកន្លែងព្យាបាល លោកបានបញ្ជាឱ្យសមត្ថកិច្ចតាមស្វែងរក និងចាប់ខ្លួនយកព្យាបាលវិញ ហើយរហូតដល់វេលាម៉ោង ៤ជិតភ្លឺ ទើបក្រុមការងាររកឃើញ និងចាប់បញ្ជូនទៅកន្លែងសម្រាប់ព្យាបាលវិញ។

    លោកអភិបាលស្រុកបាទី បានបន្តថា ករណីនេះ អាជ្ញាធនឹងមិនបញ្ជូនបញ្ហានេះ ទៅកាន់អយ្យការសាលាដំបូងកាត់ទោស ទៅតាមច្បាប់នោះទេ ដោយសារអ្នកជំងឺកូវីដ១៩ ម្នាក់នេះ កន្លងមកមានជំងឺសសៃប្រសាទ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ