ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាមបានឱ្យដឹង កាលពីថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ ថាមនុស្ស ៩ លាននាក់នៅទីក្រុងហូជីមិញត្រូវបានអាជ្ញាធរដាក់ឱ្យស្ថិតក្នុងការបិទខ្ទប់ ខណៈដែលប្រទេសកំពុងទប់ទល់នឹងការផ្ទុះឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ រហូតមកដល់ពេលនេះ។
ប្រជាជននៅក្រុងហូជីមិញទាំងអស់ នឹងត្រូវបានតម្រូវឱ្យស្នាក់នៅផ្ទះរយៈពេលពីរសប្តាហ៍បន្ទាប់ពីមានករណីឆ្លង ជាង៨០០០ ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុងមួយនេះ កំឡុងពេលមានការឆ្លងរលកចុងក្រោយនេះ។
ប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះក្នុងលក្ខខណ្ឌ២ ប៉ុណ្ណោះ ពោលគឺ ចេញទៅទិញស្បៀងអាហារ និងថ្នាំពេទ្យ៕