• ព្រះមហាក្សត្រ ចេញព្រះរាជសារសំខាន់មួយ ទៅកាន់ប្រជានុរាស្ត្រ ក្រោយស្ថានភាពជំងឺកូវីដរាលដាលកាន់តែខ្លាំងឡើង

    ស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក កំពុងតែមានសន្ទុះខ្លាំងក្លា ចំនួនអ្នកឆ្លងត្រូវបានរកឃើញបន្តបន្ទាប់ ឯអ្នកស្លាប់បាត់បង់ជីវិតក៏មានច្រើនគួរឱ្យព្រួយបារម្ភបំផុត ។

    ស្របពេលដែលស្ថានការនៃការរាតត្បាតវីរុសកូវីដ មិនទាន់ធូរស្បើយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ព្រះអង្គទ្រង់ប្រោសប្រទានព្រះរាជសារដ៏សំខាន់មួយទៅកាន់ប្រជានុរាស្ត្រខ្មែរ ដើម្បីបង្កា ជៀសផុតពីការចម្លងរាតត្បាត ។ ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា ៖ «ជាបន្តទៅមុខទៀត យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ និងត្រូវផុតរលត់ពីភពផែនដីនៅពេលណានោះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមឲ្យបងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ព្រមទាំងស្វះស្វែងរួមគ្នាដើម្បីឲ្យប្រជាពលរដ្ឋយើង ទទួលបាននូវការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា» ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផេក Royal du Cambodge ។

    ព្រះរាជបន្ទូលនេះ ដកស្រង់ចេញពីព្រះរាជសារ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានក្នុងឱកាសការបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ