• SoftBank ចំណាយប្រាក់ជាង ១.៦ពាន់លានដុល្លារដើម្បីទិញសិទ្ធិកាន់កាប់ និងផ្ដាច់មុខស្លាកសញ្ញាអាជីវកម្ម Yahoo Japan

    (តូក្យូ)៖ ក្រុមហ៊ុនវិនិយោគ SoftBank បានប្រកាសឱ្យដឹងថា ខ្លួនបាន ចំណាយ ប្រាក់ប្រមាណជាង ១.៦ពាន់លានដុល្លារអាមេរិកឱ្យទៅក្រុមហ៊ុន Verizon Communications Inc ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ ម្ចាស់មុខ និងជារៀងរហូតនូវស្លាកសញ្ញាអាជីវកម្ម Yahoo ក្នុងប្រទេសជប៉ុន (Yahoo Japan) ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា Yahoo Japan គឺជាវេបសាយកម្សាន្ត ដ៏ សម្បូរបែរ និងពេញនិយមបំផុតនៅក្នុងប្រទេសជប៉ុន ដោយក្នុងនោះវាក៏បានដើរតួយ៉ាងសំខាន់ទៅលើមុខងារ Shopping និង ការព្យាករណ៍ អាកាសធាតុ។

    ការទិញយកសិទ្ធិកាន់កាប់ផ្ដាច់មុខនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Verizon បានលក់ ក្រុមហ៊ុន Verizon Media ដែលជាអ្នកគ្រប់គ្រង់ ក្រុមហ៊ុន Yahoo ឱ្យទៅក្រុមហ៊ុន Apollo Global Management ក្នុងតម្លៃ ៥ពាន់លានដុល្លារ អាមេរិក ហើយ ក្រុមហ៊ុន Apollo Global Management គ្រោងនឹងផ្លាស់ប្ដូរឈ្មោះពី Verizon Media ទៅជា Yahoo វិញ ដែលជាហេតុធ្វើឱ្យ SoftBank ដែលជាម្ចាស់ហ៊ុនមួយនៅក្នុងក្រុមហ៊ុន Yahoo Japan សម្រេចចិត្តទិញយកស្លាកសញ្ញា Yahoo Japan ផ្ដាច់មុខតែម្ដង និងប្រគល់ទៅឱ្យក្រុមហ៊ុន Z Holdings Corp ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនជាអ្នកគ្រប់គ្រង់។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Verizon បានទិញក្រុមហ៊ុន Yahoo Japan ប្រមាណ ៣៥.៥ភាគរយកាលពីឆ្នាំ២០១៦ ខណៈដែល Yahoo Japan ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ១៩៩៦ ដែលមាន Yahoo និង SoftBank ជាកាន់ក្ដោបក្ដាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ