• Phuket រាយការណ៍ពីករណីដំបូង នៃការឆ្លងកូវីដ១៩ មកពីក្រៅប្រទេស បន្ទាប់ពីបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក

    (បាងកក)៖ កោះរមណីយដ្ឋានដ៏ពេញនិយមរបស់ប្រទេសថៃភូកេត (Phuket) បានរាយការណ៍ពីករណីដំបូង នៃការឆ្លងកូវីដ១៩ នាំចូលពីក្រៅប្រទេសនៅថ្ងៃពុធ ទី០៧ ខែកក្កដានេះ បន្ទាប់ពីបានបើកទ្វារទទួលភ្ញៀងទេសចរណ៍អន្តរជាតិឡើងវិញ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

    យោងតាមលោក Koosak Kookiatkul ប្រធានការិយាល័យសុខភាពសាធារណៈរបស់ភូកេតបានឲ្យដឹងថា អ្នកជំងឺខាងលើជាបុរសម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់រួម និងបានមកដល់ខេត្តភាគខាងត្បូងមួយនេះកាលពីថ្ងៃអង្គារម្សិលមិញ។

    លោកបានមានប្រសាសន៍អំឡុងការផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ការិយាល័យទំនាក់ទំនងសាធារណៈភូកេតនៅថ្ងៃពុធនេះថា «យើងមានអ្នកជំងឺថ្មីចំនួនពីរនាក់។ ម្នាក់ក្នុងចំនោមពួកគេជាជនជាតិថៃ ហើយករណីមួយទៀតយើងសង្ឃឹមថា មិនកើតមានទេ ពីព្រោះអ្នកជំងឺគឺជាអ្នកដំណើរមកពីគម្រោងទេសចរណ៍ភូកេត Sandbox ដែលទើបតែមកដល់ថ្មីៗនេះ»។

    គួរបញ្ជក់ថា ភូកេតបានក្លាយជាខេត្តដំបូងគេបង្អស់នៅក្នុងប្រទេសថៃ ដែលបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិវិញ ដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក។ នេះគឺជាផ្នែកមួយដែលត្រូវបានធ្វើឡើង ដើម្បីជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ ពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ