• លោក Trump នឹងដាក់ពាក្យប្តឹង Twitter និង Facebook ជុំវិញបញ្ហាបិទគណនីផ្ទាល់ខ្លួនរបស់លោកមិនឲ្យប្រើប្រាស់

    (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា លោកគ្រោងនឹងប្តឹងនាយកប្រតិបត្តិក្រុមហ៊ុន Twitter និង Facebook បន្ទាប់ពីវេទិកាទាំងពីរនេះបានចាត់វិធានការដើម្បីផ្អាក និងហាមឃាត់គណនីរបស់លោកមិនឲ្យដំណើការ ជុំវិញបញ្ហាកុប្បកម្មនៅឯវិមានកាពីតូលកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅយប់ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

    ការសែត Axios ដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អតីតប្រធានាធិបតីរូបនេះគ្រោងនឹងប្រកាសអំពីបណ្តឹងចំណាត់ថ្នាក់មួយនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រឆាំងនឹងនាយកប្រតិបត្តិហ្វេសប៊ុកលោក Mark Zuckerberg និងនាយកប្រតិបត្តិ Twitter លោក Jack Dorsey ។

    ប្រភពដដែលនេះបានគូសបញ្ជាក់ថា លោក ត្រាំ គ្រោងនឹងប្រកាសពី «កិច្ចប្រឹងប្រែងរបស់លោក ដើម្បីការពារសិទ្ធិរបស់ជនជាតិអាមេរិក ក្នុងការធ្វើវិសោធនកម្មដំបូង នៅម៉ោង ១១ ព្រឹកថ្ងៃពុធ»។ ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់លោក ត្រាំ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ។

    គួររំលឹកថា គណនី Facebook របស់លោក ត្រាំ ត្រូវបានផ្អាកការប្រើប្រាស់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយសារតែមានហានិភ័យបន្ថែមទៀត នៃអំពើហិង្សា ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយនៅសភាអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ