• Messi ប៉ះ Neymar វគ្គផ្តាច់ព្រ័ត្រ Copa America 2021

    (រីយ៉ូ)៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បានឡើងទៅប៉ះជាមួយក្រុមជម្រើសជាតិប្រេស៊ីល ដែលមានខ្សែប្រយុទ្ធ Neymar នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានតំបន់អាមេរិកឡាទីន Copa America 2021 សាជាថ្មី បន្ទាប់ពីក្រុមរបស់កីឡាករ Lionel Messi បានទម្លាក់គូប្រជែងកូឡុំប៊ី ៣-២ ក្រោយស៊ុតបាល់ប៉េណាលទីកាត់សេចក្តី នៅពេលលេងស្មើគ្នា ១-១ ពេញ ៩០នាទី។

    វគ្គផ្តាច់ព្រ័ត្ររវាងក្រុមពពកសអាហ្សង់ទីន និងម្ចាស់ផ្ទះសាំបាប្រេស៊ីលខាងលើនេះ នឹងធ្វើនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ។

    ការប្រកួតដែលបានបញ្ចប់វគ្គ ៤ក្រុមចុងក្រោយនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅទឹកដីនៃប្រទេសប្រេស៊ីលនោះ ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងក្រុមកូឡុំប៊ី បានប្រើពេលពេញ ៩០នាទី រកបានតែលទ្ធផលស្មើគ្នា ១-១ នៅពេលក្រុមរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ជាប្រធានក្រុមនោះបាន បញ្ជូនបាល់ឲ្យមិត្តរួមក្រុម Lautaro Martinez បំប៉ោងសំណាញ់ទីបានសម្រេចនៅដើមវគ្គទី១ មុនពេល Luis Diaz របស់កូឡុំប៊ីរកបានគ្រាប់តាមស្មើវិញនៅវគ្គទី២ ធ្វើឲ្យការប្រកួតឈានដល់ការសម្រេចស៊ុត ១១ម៉ែត្រកាត់សេចក្តី ហើយជ័យជម្នះបានទៅលើអាហ្សង់ទីន ដែលធ្វើបាន ៣-២ ខណៈក៏មាន ១គ្រាប់របស់ Messi ផងដែរ។

    គួររំលឹកផងថា នេះជាការឡើងមកប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ Copa America 2021សាជាថ្មី សរុបលើកទី១១ ដែលក្រុមប្រេស៊ីលធ្លាប់ឈ្នះវគ្គនេះតែ ២លើកប៉ុណ្ណោះ និងចាញ់ ៨លើក គ្រាដែលប្រេស៊ីល លើកពាននេះបាន ៩លើក ដែលឈ្នះចុងក្រោយនៅឆ្នាំ២០១៩ និងអាហ្សង់ទីនវិញ បានចំនួន ១៤លើក ដោយឈ្នះចុងក្រោយនៅឆ្នាំ១៩៩៣ នៅពេលពាននេះបានបង្កើតដំបូងនៅឆ្នាំ១៩១៦ មានឈ្មោះថា South American Championship និងត្រូវបានប្តូរមកជា Copa America នៅឆ្នាំ១៩៧៥ រហូតដល់បច្ចុប្បន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ