• ឥណ្ឌូនេស៊ីផ្ទុះកូវីដកាន់តែខ្លាំង អាចហក់ដល់ ៥ម៉ឺននាក់ក្នុង ១ថ្ងៃ

    លោក Luhut Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការវិនិយោគរបស់ប្រទេសឥណ្ឌូនេសុី បាននិយាយថាករណីឆ្លងវីរុសកូវីដ-១៩ របស់ប្រទេសឥណ្ឌូនេស៊ី អាចកើនឡើងដល់ ៤មុឺននាក់ក្នុងមួយថ្ងៃ។

    ប្រទេសឥណ្ឌូនេស៊ី កំពុងតែដោះស្រាយជាមួយនឹងការកើនឡើងនៃករណីអ្នកឆ្លងថ្មី ដ៏ច្រើនលើសលប់ ហើយអ្នកឆ្លងសរុបមានជាង ២,៣ លាននាក់ គិតត្រឹម ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦១.១៤០ នាក់។

    ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល បានបញ្ជាក់ថា អុកស៊ីសែនមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ទោះបីករណីឆ្លងឡើងដល់ ៧មុឺននាក់ក្នុងមួយថ្ងៃក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ