• ហួសចិត្ត! ផ្ញើថ្នាំពណ៌ផ្កាឈូក ៤០គ្រាប់សង្ស័យគ្រឿងញៀន ទៅឱ្យប្ដីកំពុងព្យាបាលកូវីដ

    កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននារីម្នាក់ សង្ស័យបង្កប់សារគ្រឿងញៀនក្នុងសម្ភារៈផ្ញើអ្នកជំងឺកូវីដ-១៩ រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន) រួមនឹងបំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលសម្រាកព្យាបាលដឹព្រេមៀសែនសុខ។ នេះដោយយោងតាមការផ្សាយរបស់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ។

    កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ នាល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន) រួមនឹងបំពង់កែវចំនួន០១ ខណៈជនសង្ស័យបានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩។

    ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ មុនពេលបញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផល អវិជ្ជមានកូវីត-១៩។

    ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងឈរជើងនៅគោលដៅប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ