• បទ «Butter» របស់ក្រុម BTS ទើបតែបង្កើតកំណត់ត្រាថ្មី ក្លាយជាចម្រៀងជាប់លេខ១ លើតារាង «Billboard» រហូតដល់ទៅ៦សប្តាហ៍ជាប់គ្នា!

    (កូរ៉េ)៖ ជាសមិទ្ធផលថ្មីបន្ថែមទៀតហើយ សម្រាប់ក្រុមចម្រៀង K-POP បុរសឈានមុខគេ និងកំពុងល្បីល្បាញខ្លាំងលើពិភពលោកគឺ BTS ត្រូវបានតារាងចំណាត់ថ្នាក់របស់អាមេរិក BIllboard ប្រកាសជាផ្លូវការថា ស្នាដៃចម្រៀងជាភាសាអង់គ្លេសរបស់ពួកគេ គឺបទ «Butter» បានឈរនៅចំណាត់ថ្នាក់លេខ១ រហូតដល់៦សប្តាហ៍ជាប់គ្នា ក្នុងចំណោមចម្រៀងល្បីៗលើពិភពលោកចំនួន១០០ផ្សេងទៀត ដែលធ្វើឲ្យបទ «Butter» ក្លាយជាចម្រៀងដ៏ពេញនិយមបំផុតនៅក្នុងសហរដ្ឋអាមេរិក។

    បើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ជាមួយនឹងសមិទ្ធផលចុងក្រោយនេះ ក្រុម BTS មិនត្រឹមតែបង្កើតកំណត់ត្រា ជាចម្រៀងដែលឈរនៅចំណាត់ថ្នាក់លេខ១ បានយូរបំផុតក្នុងប្រវត្តិសាស្ត្រនោះទេ ថែមទាំងជាក្រុមចម្រៀងមកពីតំបន់អាស៉ីដំបូងបំផុត ដែលទទួលសមិទ្ធផលនេះផងដែរ។

    នេះជាភាពជោគជ័យដែលមិនធ្លាប់មានពីមុនមក សម្រាប់ក្រុមចម្រៀងនៅអាស៉ី ដែលជាប់ចំណាត់ថ្នាក់លេខ១ លើតារាងចម្រៀងអាមេរិក Billboard រហូតដល់៦សប្តាហ៍ជាប់គ្នា ខណៈកន្លងទៅ មានតារាចម្រៀងជប៉ុនម្នាក់ គឺលោក Kyu Sakamoto ក្នុងបទ «Sukiyaki» កាលពីជាង៥០មុន ដែលបានបង្កើតកំណត់ត្រានេះលើ Billboard ប៉ុន្តែរយៈពេលត្រឹម៤សប្តាហ៍ប៉ុណ្ណោះ។

    គួរជម្រាបថា ក្រៅពីការទទួលបានភាពជោគជ័យដ៏មហិមាលើតារាងចម្រៀងអាមេរិក Billboard ហើយនោះ បទចម្រៀង «Butter» របស់ក្រុម BTS ក៏ក្លាយជាចម្រៀងដែលមានការលក់ដាច់ខ្លាំងជាងគេបំផុតផងដែរ។ នេះបើតាម MRC Data។ បទនេះ ថែមទាំងមានប្រជាប្រិយភាពនៅតាមប៉ុស្តិ៍វិទ្យុ ដែលមានអ្នកស្ដាប់ជាប្រចាំសរុប ២៨.៣ លាននាក់ថែមទៀត។ ជាពិសេស បញ្ចេញមកត្រឹមតែរយៈពេល២៤ម៉ោងដំបូង បទនេះមានការចូលទស្សនារហូតដល់ ១០៨.២ លានដង ក្នុងបណ្តាញសង្គម YouTube៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ