• មេធាវី៖ លោកស្រី Aung San Suu Kyi បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់នៅក្នុងមន្ទីរឃុំឃាំងយោធា

    (រ៉ង់ហ្គូន)៖ មេធាវីលោកស្រី Aung San Suu Kyi បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកស្រី និងបុគ្គលិកផ្ទាល់ខ្លួនរបស់លោកស្រីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញរួចរាល់ ចាប់តាំងពីលោកស្រីត្រូវបានចាប់បញ្ជូនទៅឃុំឃាំងក្នុងមន្ទីរឃុំឃាំងយោធា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

    លោកស្រី Min Min Soe បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា «មនុស្សគ្រប់គ្នានៅក្នុងផ្ទះរបស់លោកស្រី Aung San Suu Kyi ទទួលបានចាក់វ៉ាក់សាំងពេញលេញ»។ ប៉ុន្តែទោះជាយ៉ាងណាមេធាវីរូបនេះមិនបានបញ្ជាក់ថា ពួកគេបានចាក់រួចរាល់នៅពេលណា ហើយបានចាក់វ៉ាក់សាំងប្រភេទអ្វីនោះទេ។

    គួរបញ្ជាក់ថា ករណីឆ្លងកូវីដ១៩ កំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ដោយអាជ្ញាធរបានរាយការណ៍ថា មានករណីឆ្លងថ្មីជិត ៣,០០០ករណីកាលពីថ្ងៃចន្ទសប្តាហ៍នេះ។

    បើយោងតាមគេហទំព័រ Worldometer រហូតមកទល់ពេល មីយ៉ាន់ម៉ាមានករណីឆ្លងសរុប ១៦៨,៣៧៤ករណី ក្នុងនោះ៣,៤៦១នាក់ និងជាសះស្បើយ ១៣៩,៤៧៣នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ