• ពីស្អែកនេះទៅ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់

    ចាប់ពីថ្ងៃទី ៧ -១៣ ខែកក្កដា ឆ្នាំ២០២១ នៅកម្ពុជានឹងមានភ្លៀងធ្លាក់តាមតំបន់ នេះបើតាមការព្យាករណ៍អាកាសធាតុដោយក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ០៦ កក្កដា ២០២១នេះ។ ដោយឡែក ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយ អូសបន្លាយពីភាគខាងជើងថៃ ភ្ជាប់ជាមួយសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង នៅម៉ោង១យប់ថ្ងៃទី ៦ខែកក្កដា ហើយប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ ជួរភ្នំដងរែក និងភាគឦសានកម្ពុជា នៅថ្ងៃទី៧-១១ ខែកក្កដា ។ ក្នុងនោះដែរ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ ហើយសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង អាចនឹងវិវត្តទៅជាវិសម្ពាធទាបរយៈពេលខ្លីមុននឹង ថមថយឥទ្ធិពលពេលដើរចូលដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី៨ ខែកក្កដា ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

    ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

    • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    • សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ºC

    នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំ និងផ្គររន្ទះ ខ្យល់កន្ត្រាក់ ។ ទន្ទឹមនឹងនោះ ក៏អាចមានផ្នកមួយចំនួននៃបណ្តាខេត្តនៅ ក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មាន ភ្លៀងធ្លាក់ខ្លាំង ។

    ២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

    • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    • សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
    • នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្ហូរទៅខ្លាំង ។

    ៣-តំបន់មាត់សមុទ្រ៖

    • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    • សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
    • នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ។

    នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។

    សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសអ្នកនេសាទ និងអ្នកដំណើរសមុទ សូម ប្រុងប្រយ័ត្នចំពោះ ភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៧ – ១០ ខែកក្កដា ឆ្នាំ២០២១ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ