• ភ្លើងឆេះព្រៃដ៏ប្រល័យមួយផ្ដាច់ជីវិតមនុស្ស ៤នាក់ នៅប្រទេសស៊ីប

    (អារ៉ាកាប៉ាស់, ស៊ីប)៖ អាជ្ញាធរនៃប្រទេសស៊ីបបាននិយាយថា ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងរយៈពេលរាប់ទសវត្សរមកនេះជិតស្ថិតនៅក្រោមការគ្រប់គ្រង ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី៤ ខែកក្កដានេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានជំនួយពីយន្ដហោះពន្លត់អគ្គិភ័យរបស់ក្រិក និងអ៉ីស្រាអែល។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។

    ភ្លើងឆេះព្រៃបានឆាបឆេះកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយបានរាលដាលយ៉ាងឆាប់រហ័សនៅឯតំបន់ភ្នំ Troodos ដោយបង្កឱ្យមានរលកកម្ដៅយ៉ាងខ្លាំង នៃផ្នែកខ្លះក្នុងប្រទេសស៊ីប។ ដោយឡែក បើតាមអាជ្ញាធរស៊ីប ភ្លើងឆេះព្រៃនេះក៏បានផ្ដាច់ជីវិតពលករជាជនជាតិអេហ្ស៊ីប ៤នាក់ ព្រមទាំងបំផ្លាញផ្ទះ ៥០ខ្នង, ព្រៃឈើជាច្រើនហិកតា, កាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងបង្ខំឱ្យប្រជាជននៅក្នុងភូមិចំនួន១០ ត្រូវចាកចេញពីផ្ទះសម្បែងទៅរកកន្លែងមានសុវត្ថិភាពផងដែរ។

    គួរបញ្ជាក់ថា អាជ្ញាធរនៃប្រទេសស៊ីបបានចាត់ទុកថាភ្លើងឆេះព្រៃខាងលើ គឺជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីសាធារណរដ្ឋស៊ីប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ