• Samsung បញ្ជាក់ជាផ្លូវការថានឹងរៀបចំមហាព្រឹត្តិការណ៍មួយនៅខែកញ្ញា

    (អាមេរិក)៖ ក្រុមហ៊ុន Samsung បានបញ្ជាក់ជាផ្លូវការថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍មួយដើម្បីប្រកាសបង្ហាញ ផលិតផល ថ្មី ដោយក្នុងនោះត្រូវបានគេដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះនឹងបង្ហាញនាឡិកាដៃវៃឆ្លាតម៉ូដែលថ្មី Galaxy Watch 4 និង Watch 4 Classic ខណៈដែលព័ត៌មានចចាមអារ៉ាមផ្សេងទៀតបានលើកឡើងថា នឹងបង្ហាញស្មាតហ្វូនប្រភេទ Foldable ថ្មីផងដែរ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដើម្បីបង្ហាញផលិតផលថ្មី ប៉ុន្តែក្រុមហ៊ុន បច្ចេក វិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះមិនបានបញ្ជាក់ពីផលិតថ្មីដែលត្រូវបង្ហាញថាមានអ្វីខ្លះឡើយ។

    ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថា Samsung នឹងបង្ហាញនាឡិកាដៃវៃឆ្លាត Galaxy Watch 4 និង Watch 4 Classic , ស្មាតហ្វូនប្រភទេ Foldable ម៉ូដែល Galaxy Z Fold 3, Flip 3 រួមនឹងកាស ត្រចៀក Galaxy Buds 2 ។

    បើតាមការបញ្ជាក់ពីប្រភពខាងលើបានឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុន Samsung នឹងចេញលក់ Galaxy Z Fold 3 និង Flip 3 នៅថ្ងៃទី២៧ ខែកញ្ញា ខណៈ Galaxy Watch 4 និង Watch 4 Classic នឹងចេញលក់នៅថ្ងៃប្រកាស បង្ហាញតែម្ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ