• ជប៉ុន ជួបគ្រោះភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបាក់ដី ជាសញ្ញាជិតមកដល់នៃ រលកយក្សស៊ូណាមិ

    ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន បានឱ្យដឹងនៅថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ថាយ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានបាត់បង់ជីវិត និងជាង ១០០ នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កជាការបាក់ដីនៅកណ្តាលទីក្រុង អាតាមី ដែលទីក្រុងមួយនេះមានចម្ងាយ ៩០ គីឡូម៉ែត្រពីទីក្រុងតូក្យូ។

    ភ្លៀងធ្លាក់ខ្លាំងនិងការបាក់ដីនេះ គឺជាសញ្ញានៃគ្រោះមហន្តរាយធម្មជាតិ ដែលរួមមានការរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ដែលប្រទេសជប៉ុនតែងជួបប្រទះជារឿយៗ។

    អគារចំនួន ១៣០ បានរងផលប៉ះពាល់ ដោយសារការធ្លាក់ភ្លៀងខ្លាំងនិងបង្កឱ្យមានការបាក់ដី កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ ក្នុងក្រុង អាតាមី ដែលជាកន្លែងសម្រាកលំហែកាយនៅរដូវក្តៅ។ ទឹកភក់និងកម្ទេចកម្ទីត្រូវបានគេគិតថា ហូរចូលទៅកាន់ដងទន្លេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ