• គ្រាន់តែសម្លៀកបំពាក់ និងគ្រឿងតុបតែងរបស់ BTS ក្នុង Concept Photos សម្រាប់បទ «Butter» ចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ

    (កូរ៉េ)៖ ក្នុងនាមជាក្រុមចម្រៀងល្បីលំដាប់ពិភពលោកទៅហើយ ហាក់មិនមែនជាបញ្ហានោះទេ ក្នុងការចំណាយប្រាក់ខ្ទង់ម៉ឺន ដើម្បីតុបតែងខ្លួននោះ។ ក្រុមចម្រៀងល្បី BTS ថ្មីៗនេះទើបតែបានចេញបទចម្រៀង Pop មួយបទមានចំណងជើងថា «Butter» ខណៈ Concept Photos សម្រាប់បទមួយនេះ ក៏បានបង្ហាញទៅកាន់អ្នកគាំទ្រជាបន្តបន្ទាប់ផងដែរ ហើយងាកមកមើលតម្លៃសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនរបស់ពួកគេវិញ គឺមានតម្លៃកប់តែម្តង។

    ក្រុម K-POP ល្បី BTS នឹងចេញនូវ CD មួយសម្រាប់បទ «Butter» នេះ ដោយមានរួមបញ្ចូលទាំងបទថ្មីផងដែរ។ ស្របគ្នានេះ ក្រុម BTS បានចេញនូវ Concept Photos ដំបូងសម្រាប់ CD នេះ ដែលក្នុងនោះសមាជិកម្នាក់ៗ បានលេងស្ទាយម៉ូតសក់ខុសៗគ្នា ព្រមជាមួយនឹងសម្លៀកបំពាក់ប្លែកៗ និងចម្រុះពណ៌៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ