• ទីបំផុត សម្តេចតេជោ អនុញ្ញាតឱ្យម្ចាស់តោយក «តោ» ​មកចិញ្ចឹមវិញ

    (ភ្នំពេញ)៖ ម្ចាស់តោដែលមានគណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» បានបង្ហាញនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចឱ្យតោមកខ្លួនចិញ្ចឹមឡើងវិញ។

    លោក Qi Xiao បានលើកឡើងថា ការសម្រេចរបស់សម្តេចតេជោ ធ្វើឱ្យរូបលោករស់នៅក្នុងប្រទេសកម្ពុជាកាន់តែមានអារម្មណ៍កក់ក្តៅថែមទៀត។

    លោក Qi Xiao បានរៀបរាប់យ៉ាងដូច្នេះ «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយ និងគាំទ្រដល់ [ហុីម៉ា (ឈ្មោះតោ)] របស់យើងខ្ញុំ ធ្វើឱ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ។ ជាចុងក្រោយសុំជូនពរឱ្យកម្ពុជា និងចិនជាមិត្តដែកថែបជារៀងរហូត»

    ជាមួយការអរគុណនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតបលើទំព័រហ្វេសប៊ុកទៅវិញផងដែរថា នេះជាករណីពិសេស ដោយសារម្ចាស់តោបានចិញ្ចឹមវាតាំងពីតូចមក ប្រៀបដូចជាសមាជិកគ្រួសារទៅហើយ ទើបអនុញ្ញាតឱ្យយកទៅចិញ្ចឹមឡើងវិញ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ