• ចំនួនបុគ្គលិកស្ត្រីស្បែកខ្មៅនៅក្នុងក្រុមហ៊ុន Google បានកើនឡើង ខណៈការអើសរើសពណ៌សម្បុរនៅអាមេរិកបន្តកើនឡើងកាន់តែខ្លាំង

    (អាមេរិក)៖ អាមេរិកជាប្រទេសមួយដែលមានការរើសអើងពូជសាសន៍ និងពណ៌សម្បុរយ៉ាងខ្លាំង ជាពិសេសគឺប្រកាន់បក្ខពួកស្បែកស និងស្បែកខ្មៅ ជាពិសេសស្ត្រីភេទតែម្ដង ប៉ុន្តែក្រុមហ៊ុន Google ត្រូវបានគេដឹងថាជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផ្ដល់អាទិភាពខ្ពស់សម្រាប់ស្ត្រីដែលមានសម្បុរខ្មៅឱ្យចូលធ្វើការ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនបុគ្គលិកស្ត្រីដែល មាន សម្បុរខ្មៅរបស់ក្រុមហ៊ុន Google បានកើនឡើងនៅក្នុងឆ្នាំ២០២១នេះ ដោយភាគច្រើនគឺជាបុគ្គលិកដែលបម្រើការងារនៅអាមេរិក។

    Google បានអះអាងថា ខ្លួនផ្ដល់អាទិភាព និងឱកាសសម្រាប់ស្ត្រីដែលមានសម្បុរខ្មៅ ក្នុងការចូលរួមបម្រើការងារនៅក្នុងក្រុមហ៊ុន Google ដោយនៅក្នុងឆ្នាំ២០២១នេះ ចំនួនបុគ្គលិកស្ត្រីដែលមានសម្បុរខ្មៅបម្រើការងារនៅអាមេរិកបានកើនឡើងដល់ ១២១នាក់ ខណៈបុគ្គលិក ដែលមានពីតំបន់អាមេរិកឡាទិនបានកើនដល់ ១០៥នាក់។

    កន្លងមកបានការធ្វើកូដកម្មជាច្រើនកន្លែងពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍ និងពណ៌សម្បុរ ដោយស្ត្រីស្បែកខ្មៅភាគច្រើន មិនត្រូវ ទទួល បានឱកាសការងារនៅក្នុងក្រុមហ៊ុនអាមេរិកឡើយ ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យា។

    ក្រុមហ៊ុន Google បានប្រកាសកាលពីថ្មីៗនេះផងដែរថា ជនជាតិស្បែកខ្មៅមិនថាស្រី ឬបុរសនោះទេ គឺមានឱកាស និងសិទ្ធិក្នុងការទទួល បានការងារនៅក្នុងក្រុមហ៊ុន Google ដូចគ្នា ដោយនៅក្នុងឆ្នាំ២០២១ មានប្រមាណជាង ៧ភាគរយនៃថ្នាក់ដឹកនាំកំពូលៗនៅអាមេរិក ជាជនជាតិស្បែក ខ្មៅ និងមានស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំកំពូលប្រមាណជា ២៩ភាគរយ នៃថ្នាក់ដឹកនាំកំពូលសរុប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ