• Instagram របស់កីឡាករ Ronaldo រកបានចំណូលច្រើនជាងគេ ក្រោយបង្កើតពីឆ្នាំ២០១៧

    (លីស្បោន)៖ គណនីបណ្តាញសង្គមរបស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានហក់ឡើងឈរនៅចំណាត់ថ្នាក់លេខ១ វិញជាលើកដំបូងក្នុងការរកចំណូលបានច្រើនជាងកេ ក្រោយថ្ងៃបង្កើតកាលពីឆ្នាំ២០១៧ មក។

    គណនីដែលមាន followers ចំនួន ៣០៨លាននាក់ផងនោះ ខ្សែប្រយុទ្ធដែលកំពុងប្រកបអាជីពនៅប្រទេសអ៉ីតាលី ក្នុងក្លិប Juventus បានស៊ីថ្លៃ ១.៦លានដុល្លារក្នុង ១post ចូលទៅក្នុងបណ្តាញសង្គមរបស់លោក ដែលនេះក៏ជាការស៊ីថ្លៃជាងគេផងដែរបើយោងតាមការចេញផ្សាយដោយក្រុមហ៊ុន Hopper HQ។

    នេះមានន័យថា Ronaldo បានយកឈ្នះអ្នកកីឡាកាស Dwayne ហៅ The Rock មកឈរនៅចំណាត់ថ្នាក់លេខ២ វិញ និងនាង Ariana Grande ឈរនៅចំណាត់ថ្នាក់លេខ៣ ពីការរកចំណូលបានច្រើនជាងគេពីបណ្តាញសង្គមមួយនេះ។

    The Rock ដែលតួអង្គសំខាន់ ១រូបក្នុងរឿង Fast and Furious នោះមានអ្នក follow នៅលើបណ្តាញសង្គម Instagram ចំនួន ២៥០លាននាក់ ដែលទទួលបានពីការបង្ហោះ ១ដងនៅ Instagram តែជាង ១.៥២លានដុល្លារតែប៉ុណ្ណោះ នៅមុខតារាស្រី Ariana Grande ដែលទទួលបាន ១.៥១លានដុល្លារក្នុង ១post ដូចគ្នា។

    ចំណែកឯកកីឡាករ Lionel Messi ដែលទើបផុតកិច្ចសន្យាពីក្លិបអេស្ប៉ាញ FC Barcelona កាលពីម្សិលមិញផងនោះ ក៏បានឈរនៅចំណាត់ថ្នាក់ក្នុងចំណោម Top 10 ផងដែរ ដែលមាន followers ចំនួន ២២៤លាននាក់ និងគិតលុយ ១.១លានដុល្លារផងដែរពីការបង្ហោះ ១ដងក្នុង Instagram របស់លោកដែលឈរនៅចំណាត់ថ្នាក់លេខ៧ នាពេលបច្ចុប្បន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ