• ​Elon Musk ​នឹង​ផ្គត់ផ្គង់​ជូន​សេវាកម្ម​អ៊ីនធើណិត​ល្បឿន​លឿន​ ទូទាំង​ពិភពលោក​ឆាប់ៗ​នេះ​

    អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយឈ្មោះមហាសេដ្ឋី Elon Musk ។ លោកគឺជាម្ចាស់ក្រុមហ៊ុនផ្តល់សេវាអ៊ឺនធើណិត Starlink របស់ SpaceX និងជាមនុស្សម្នាក់ដែលផ្លាស់ប្ដូរបរិបទចាស់នៃអ៊ីនធើណិតតម្លៃថ្លៃ ប្រែក្លាយជាធ្វើឱ្យអ៊ីនធឺណិតផ្កាយរណប មានតម្លៃសមរម្យអាចតំឡើងបានចន្លោះពី ៥០០ ដុល្លារដល់ ១០០០ ដុល្លារនិងមានល្បឿនលឿនជាងមុន។

    ​សេវាកម្មអុីនធឺណែតល្បឿនលឿនរបស់ក្រុមហ៊ុន Starlink នឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកនៅខែសីហាខាងមុខនេះ លើកលែងតែតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងប៉ុណ្ណោះមិនទាន់ដាក់ឱ្យប្រើប្រាស់បាន។

    ​ក្រោយពីលោក Elon Musk ​ចូលរួម​ក្នុង​កម្មវិធី​ MWC ទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញតាមរយៈវីដេអូខល បានលើកឡើងថា៖ «យ៉ាងហោចណាស់១២ខែទៀតចុះ យើងនឹងសម្រេចបានអ្នកចុះឈ្មោះប្រើប្រាស់បន្ថែមច្រើនជាង ៥០ មុឺននាក់ដែលជាចំនួនដ៏ច្រើនបំផុតតាំងពីដាក់សាកល្បង មកទល់ពេលនេះ។»

    ​លោកបន្តថា ពេលនេះសេវាកម្មអុីនធឺណែត Starlink មានល្បឿនលឿនស្ថិត​ក្នុង​កម្រិត 50mbps-150mbps បច្ចុប្បន្នមានអ្នកប្រើប្រាស់ជិត ៧ មុឺននាក់រួចទៅហើយ។

    ​Starlink ​គឺជា​ក្រុមហ៊ុនថ្មីថ្មោង​ដែល​មានចក្ខុវិស័យវែងឆ្ងាយគឺ ការផ្តត់ផ្គង់អ៊ឺនធើណិត​ឲ្យ​បាន​គ្រប់​កន្លែង​ គ្រប់​ជ្រុង​នៃ​ពិភពលោក និង​កំពុង​តែ​ដំណើការ​ដើម្បី​ឲ្យ​វា​សម្រេច​បាន ខណៈ​ដែល​បច្ចុប្បន្ន​​ក្រុមហ៊ុន​បាន​បាញ់​បង្ហោះ​ជា​បន្តបន្ទាប់​ទៅ​កាន់​គន្លង​តារាវិថី​ច្រើន​ជាង ១ ពាន់​ផ្កាយរណប​រួច​មក​ហើយ​។​

    ​Starlink មានផ្កាយរណបសរុបចំនួន ១៥០០គ្រឿង កំពុងបង្ហោះនៅលើតារាវិថីកម្រិតទាបបំផុត ចម្ងាយពីភពផែនដីប្រមាណជា ៥៥០-៥៧០ គីឡូម៉ែត្រតែប៉ុណ្ណោះ។ ដែលនេះជាហេតុផលសំខាន់ដែលធ្វើឱ្យអ៊ីនធឺណិតផ្កាយរណបរបស់ពួកគេមានល្បឿនលឿនផងដែរ។

    ​មុននឹងដំណើការទៅបានដោយរលូនបែបនេះ ក្រុមហ៊ុនចំណាយទឹកប្រាក់វិនិយោគអស់រាប់សិនលានដុល្លារ និងប្រើពេលជាច្រើនឆ្នាំមកហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ