• ទុរេនរបស់ថៃ កំពុងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារប្រទេសចិន មានតម្រូវការខ្ពស់

    នៅពេលសព្វថ្ងៃនេះ ផ្លែឈើរបស់ប្រទេសថៃ ជាច្រើនប្រភេទមានលក់នៅទីផ្សារ ប្រទេសចិន។ ផ្លែឈើដែលថៃ នាំចូលឈានមុខគេ គឺទុរេន និងមង្ឃុត។ ថៃជាប្រទេសមួយ ដែលនាំចេញទុរេនធំជាងគេបំផុតនៅលើពិភពលោក។

    លោក Wang Ruilong មកពីក្រុមហ៊ុន Shaanxi Jiafeng ដែលធ្វើពាណិជ្ជកម្មលើបន្លែផ្លែឈើ បានឱ្យដឹងថា “ប្រទេសថៃអាចនាំចេញទុរេនទៅកាន់ប្រទេសចិនពេញមួយឆ្នាំ។ រយៈពេលចុងក្រោយនៃរដូវនាំចេញទុរេនចាប់ផ្តើមនៅក្នុងខែមេសា ហើយបន្តរហូតដល់ខែតុលា។ តម្លៃទុរេននៅលើទីផ្សាររបស់ចិន បានកើនឡើងជាលំដាប់ ហើយខ្ពស់ជាងឆ្នាំមុនច្រើន” ។

    ប្រទេសថៃ បានបង្កើតកំណត់ត្រានាំចេញទុរេនថ្មីមួយនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ។ ទោះបីជាបរិមាណមទុរេនបានកើនឡើងនៅរដូវនេះក៏ដោយ ប៉ុន្តែមិនទាន់គ្រប់គោលដៅ ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើងនោះទេ។ តម្រូវការទីផ្សារនៅតែបន្តកើនឡើងលើសពីការរំពឹងទុក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ