• ក្រសួង​ប្រៃសណីយ៍ ដាក់​លក់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​កូវីដ​ក្នុង​តម្លៃ​​ដើម ៣.៧ដុល្លារ​​ប៉ុណ្ណោះ​

    ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រកាស​ដាក់​លក់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ-១៩ (Rapid Test) ក្នុង​តម្លៃ​ដើម ៣.៧ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​ ១ឧបករណ៍។

    យ៉ាងណាមិញ​ ឧបករណ៍​នេះ​មិនមែន​សម្រាប់​យក​ទៅ​លក់​ត​ទេ ពោល​គឺ​ក្រសួង​លក់​ទៅ​កាន់​ខាង​វិស័យ​ឯកជន​ដូច​ជា ក្រុមហ៊ុន ធនាគារ រោងចក្រ ដែល​មាន​បណ្ដុំ​មនុស្ស​ច្រើន​ ហើយ​មាន​បំណង​ធ្វើ​តេស្ត​រក​កូវីដ-១៩​ ពី​សំណាក់​បុគ្គលិក​របស់​ខ្លួន។

    ប្រសិន​បើ​មាន​បំណង​ទំនាក់ទំនង​ទិញ​ឧបករណ៍​នេះ លោក លោកស្រី​អាច​ចុច​នូវ​តំណ​ចូល​តេឡេក្រាម​របស់​ក្រសួង​ប្រៃសណីយ៍៖ t.me/rapidtestkh ឬ ទូរស័ព្ទ 123/ 067 818 782 / 017 848 108/ 077 867 957។

    ខាង​ក្រសួង​ក៏​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ