• ក្រសួងសាធារណការ ផ្អាកដំណើរការ កន្លែងផ្តល់សេវាប្រឡងយកបណ្ណបើកបរ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ២សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន កន្លែងផ្តល់សេវាប្រឡងយកបណ្ណបើកបរ (ទ្រឹស្ដី និងដៃចង្កូត) នៅក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ ចាប់ពីព្រឹកថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

    ការប្រកាសផ្អាកនេះ ធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ