• Man Utd ព្រមព្រៀងតម្លៃផ្ទេរជាង ១០០លានដុល្លាររបស់ Sancho ពីក្លិប Dortmund ហើយ

    (មេនឆេស្ទើ)៖ ក្លិបអង់គ្លេស បិសាចក្រហម Manchester United បានយល់ព្រមតម្លៃផ្ទេរ ៧៣លានផោន ដែលស្មើនឹង ១០១លានដុល្លាររបស់ Borussia Dortmund សម្រាប់នាំយកកីឡាករខ្សែប្រយុទ្ធ Jodan Sancho មកលេងនៅទឹកដី Old Trafford ហើយ។

    ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ ២១ឆ្នាំខាងលើនេះត្រូវបានគេរំពឹងថា នឹងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Manchester United ដ្បិតរូបគេពុំទាន់មកពិនិត្យសុខភាព ក៏ដូចជានិយាយរឿងផ្ទាល់ខ្លួនក៏ដោយ ដោយសារកំពុងជាប់ភារកិច្ចជាមួយជម្រើសជាតិតោកំណាចអង់គ្លេស នៅយុទ្ធនាការពានជើងឯកអឺរ៉ុប UEFA Euro 2020។

    ក្នុងចំណោម ៤ប្រកួតនៅ Euro 2020 នេះ Sancho ទើបតែត្រូវអ្នកចាត់ការទូទៅលោក Gareth Southgate ទើបដាក់ចូលលេងបាន ១ប្រកួតប៉ុណ្ណោះក្នុងនាមជាកីឡាករបម្រុងទៀត។

    តម្លៃផ្ទេរ ៧៣លានផោននេះដែរ នឹងធ្វើឲ្យ Jadon Sancho ក្លាយជាកីឡាករអង់គ្លេសថ្លៃជាងគេឈរនៅលំដាប់ទី២ បន្ទាប់ពី Man Utd បានទិញខ្សែការពារ Harry Maguire មកពីក្លិប Leicester City កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ៨០លានផោន ដែលស្មើនឹងជាង១១០លានដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ