• ទាហានថៃចាប់ពលករខ្មែរ ១៤នាក់ ករណីលួចឆ្លងដែនខុសច្បាប់

    (បន្ទាយមានជ័យ)៖ ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់២ក្រុមផ្សេងគ្នា មានចំនួន១៤នាក់ ត្រូវទាហានថៃឃាត់ខ្លួនបាន នៅវេលាម៉ោង១០៖១៩នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខណៈមេខ្យល់បានគេចខ្លួនបាត់។

    សមត្ថកិច្ចថៃត្រួតនៅតាមព្រំដែនបានប្រាប់ថា កម្លាំងនគបាលល្បាតព្រំដែនទី១២ និងសមត្ថកិច្ចទាហានក្រុមចំពោះកិច្ចតាប្រាយ៉ា កងកម្លាំងបូផា សហការគ្នាចាប់ឃាត់ខ្លួនពលករខ្មែរចំនួន ៥នាក់ ក្នុងនោះប្រុស៣នាក់និងស្រី២នាក់ នៅបរិវេណភូមិទព័សៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅបន្ទាយ។

    ពេលសួរនាំពលករទាំងនោះបានប្រាប់ថា ពួកគេទាំងអស់ទៅប្រទេសថៃស្វែងរកការងារធ្វើ ទើបបបួលគ្នាធ្វើដំណើរចាកចេញពីខេត្តបន្ទាយមានជ័យ ដោយមានមេខ្យល់ជាជនជាតិខ្មែរនាំផ្លូវដើរតាមច្រករបៀងចូលមកប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់ ៧.០០០បាត។

    ពលករបានបញ្ជាក់ឲ្យដឹងទៀតថា លុះនៅម៉ោង១២និង៣០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ មិថុនា ២០២១ កម្លាំងសមត្ថកិច្ចថៃបានចាប់ឃាត់ខ្លួនពលករខ្មែរចំនួន ៩នាក់បន្ថែមទៀត ក្នុងនោះប្រុស៥ និងស្រី៤នាក់ នៅបរិវេណភូមិ មើនសម្បូរ ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ ពលករទាំង៩នាក់នោះ ពេលសមត្ថកិច្ចថៃសួរនាំបានប្រាប់ថាពួកគេមកពីខេត្តបន្ទាយមានជ័យ ៥នាក់ និងខេត្តឧត្តមានជ័យ ៤នាក់ ដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកនាំផ្លូវ នាំដើរកាត់តាមច្រករបៀងចូលមកប្រទេសថៃ។

    បន្ទាប់ពីរសួរនាំរួចសមត្ថកិច្ចថៃ បាននាំខ្លួនពលករខ្មែរទាំងអស់ ទៅធ្វើកំណត់ហេតុឃាត់ខ្លួន និងអនុវត្តតាមវិធានរបស់សុខាភិបាល និងបញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

    ក្រោយមកដល់ស្រុកខ្មែរហើយពលករទាំ ១៤នាក់នោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅចត្តាឡីស័កនៅមណ្ឌលស្រុកថ្មពួក ១៤ថ្ងៃ ទើបឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ