• អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន អះអាងថានឹងត្រលប់មកប្រទេសវិញ គ្រាន់តែមិនទាន់ដឹងថាពេលណា

    (បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានប្រកាសថា លោកនឹងត្រឡប់ចូលប្រទេសកំណើតវិញក្នុងពេលឆាប់ៗនេះ គ្រាន់តែលោកមិនបានបញ្ជាក់លម្អិតថា ពេលណានៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

    ការលើកឡើងរបស់លោក Thaksin ធ្វើឡើងនៅក្នុងជំនួបមួយកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួម។ លោក Thaksin ធ្លាប់បានត្រឡប់ចូលប្រទេសវិញ តាមរយៈការបំពេញដំណើរទស្សនកិច្ចរយៈពេលខ្លីមួយ កាលពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០០៨ មុននឹងលោករស់នៅនិរទេសខ្លួនឯង ទៅនៅឯក្រៅប្រទេស។

    គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានយោធាដឹកនាំលោកឧត្តមសេនីយ៍ សុនធិ ប៊ូនយ៉ារ៉ាត់គ្លីន (Sonthi Boonyaratglin) ធ្វើរដ្ឋប្រហារ ទម្លាក់ពីអំណាចកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ហើយលោក Thaksin ត្រូវបានផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគាររយៈពេល ០២ឆ្នាំ ពីបទរំលោភអំណាច។ ទោះបីជាលោក ថាក់ស៊ីន បាននិងកំពុងរស់នៅក្រៅប្រទេស អស់់ជាច្រើនឆ្នាំទៅហើយក្តី ក៏ឥទ្ធិពលនយោបាយរបស់លោកក្នុងសង្គមថៃ នៅតែមានខ្លាំងក្លាដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ