• ចាប់ពីថ្ងៃនេះ ក្រុមហ៊ុន ៣ នឹងចេញប្រតិបត្តិការប្រមូលសំរាម ចែកគ្នាកាន់តាមខណ្ឌទាំង ១៤

    នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម សេវាកម្មទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ប្រតិបត្តិករថ្មីចំនួន០៣ នឹងចាប់ផ្តើមសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅ នៅតាមតំបន់ចំនួន០៣ នៃខណ្ឌទាំង១៤ ដោយឡែកពីគ្នា ដូចខាងក្រោម ៖

    ១. ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹងត្រូវ ផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន០៥ខណ្ឌ គឺ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ

    ២. ក្រុមហ៊ុន Mizuda Group Co, Ltd នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី២ ដែលមាន ០៥ខណ្ឌ គឺ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ខណ្ឌដូនពេញ

    ៣. ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី ០៤ខណ្ឌ គឺ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ

    ក្នុងដំណាក់ការអន្តរកាល នៃការផ្ទេរការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ពីប្រតិបត្តិករចាស់ ទៅប្រតិបត្តិករថ្មី គឺអាចនឹងមានភាពរអាក់រអួលខ្លះៗនៃការផ្តល់សេវា ជាពិសេស នៅតំបន់ដែលទទួលខុសត្រូវ ដោយប្រតិបត្តិករថ្មី។ អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានី ភ្នំពេញ មេត្តាវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួន តាមការកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួម ថែរក្សាអនាម័យ និងបរិស្ថាននៅរាជធានីភ្នំពេញឱ្យបានស្អាតល្អជានិច្ច និងមេត្តាយោគយល់ចំពោះភាពរអាក់រអួល នៃការចាប់ផ្តើមដំបូងនេះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ