នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយឈានដល់ចំណុចបន្ទាត់ក្រហមហើយ។
យោងតាមទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា សង្កាត់និងខណ្ឌ នៅក្នុងរាជធានីភ្នំពេញខាងក្រោមនេះមានអ្នកឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ ៖
១. ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ៣, ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២, បឹងទំពុន២, បឹងទំពុន១)
២. ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, កាកាប១, ចោមចៅ១, ចោមចៅ៣, កាកាប២)
៣. ខណ្ឌ កំបូល (កំបូល, កន្ទោក, ភ្លើងឆេះរទេះ)
៤. ខណ្ឌ សែនសុខ (អូរបែកក្អម, ទឹកថ្លា, គោកឃ្លាង, ក្រាំងធ្នង់)
៥. ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, ទួលសង្កែ២, គីឡូម៉ែត្រលេខ៦, ច្រាំងចំរេះ ១)
៦. ខណ្ឌ ច្បារអំពៅ (ព្រែកប្រា, និរោធ, ច្បារអំពៅ ១)
៧. ខណ្ឌ ជ្រោយចង្វារ (បាក់ខែង, ព្រែកលៀប, ជ្រោយចង្វារ, ព្រែកតាសេក)
៨. ខណ្ឌ ដង្កោ (ព្រៃស, ដង្កោ, ពងទឹក)
៩. ខណ្ឌ បឹងកេងកង (បឹងកេងកង ១, បឹងកេងកង ៣, ទួលស្វាយព្រៃ ១, ទំនប់ទឹក, បឹងកេងកង ២)
១០.ខណ្ឌ ចំការមន (ផ្សារដើមថ្កូវ, ទន្លេបាសាក់, បឹងត្របែក, ទួលទំពូង ១)
១១.ខណ្ឌ ទួលគោក (បឹងកក់ ២, បឹងសាឡាង, ផ្សារដើមគរ)
សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាប់៕