• លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីកូរ៉េខាងជើងកំពូលៗជាច្រើននាក់ ដោយសារធ្វេសប្រហែសក្នុងការទប់ស្កាត់កូវីដ-១៩

    (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានបណ្ដេញមន្ត្រីកំពូលៗជាច្រើននាក់ចេញពីតំណែង បន្ទាប់ពីមានឧប្បដិហេតុធ្ងន់ធ្ងរមួយនៅក្នុង កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

    សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដោយផ្អែកលើការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុននៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ បានបញ្ជាក់ដូច្នេះថា៖ «ក្រុមមន្ត្រី កំពូលៗមួយចំនួនបានធ្វេសប្រហែសក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងបង្កឱ្យមានឧប្បដិហេតុធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងធានាការពារ សន្តិសុខរបស់រដ្ឋ និងសុវត្ថិភាពប្រជាជន»។ KCNA បានបន្ថែមទៀតថាក្រុមមន្ត្រីដែលធ្វេសប្រហែសត្រូវបានដកតំណែង ដោយលោក គីម ក៏បានតែងតាំងមន្ត្រី ផ្សេងជំនួសវិញផងដែរ។

    គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបានបញ្ជាក់លម្អិតពីឈ្មោះក្រុមមន្ត្រីដែលត្រូវបានដកតំណែង ឬក៏ថាតើមានបញ្ហាអ្វីឱ្យប្រាកដកំពុងកើតឡើង នោះទេ ខណៈទីក្រុងព្យុងយ៉ាងនៅតែអះអាងប្រាប់អង្គការសុខភាពពិភពលោក WHO ថាមិនមានករណីឆ្លង COVID-19 នៅក្នុងប្រទេសសូម្បីតែមួយករណី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ